សង្ស័យស្រវឹងជិះម៉ូតូដួលរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់សង្ស័យស្រវឹងបានជិះម៉ូតូដួលខ្លួនឯងបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យកាលពីវេលាម៉ោង០១និង៣៩នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នៅផ្លូវបេតុង ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះមានសភាពវង្វេងស្មារតី ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ រងរបួសបែកមាត់ និងបែកត្រង់ថ្ងាស ។

...

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូហុងដាវ៉េវ​ ពណ៌ខ្មៅ​ ម្នាក់ឯងសង្ស័យស្រវឹងក៏ជ្រុលធ្លាក់ជង្ហុកបណ្តាលឲ្យទៅនិងថ្នល់រងរបួសធ្ងន់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print