ក្មេងប្រុសម្នាក់ចេញពីសាលារៀនរត់ឆ្លងផ្លូវទៅផ្ទះ ត្រូវរថយន្តដឹកទំនិញបុកកិនស្លាប់ដល់រន្ធត់នៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល៖ កុមារាវ័យ៧ឆ្នាំម្នាក់ ត្រូវរថយន្តដឹកទំនិញបុកស្លាប់យ៉ាងអណោចអធម្ម កាលពីវេលាម៉ោ១០និង៤៥នាទីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ស្ថិតក្នុងភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល  នៅគ្រាដែលកុមារារងគ្រោះចេញពីសាលារៀនដើរឆ្លងផ្លូវត្រឡប់ទៅផ្ទះក៏ត្រូវរថយន្តដឹកទំនិញជាន់ហ្វ្រាំងមិនទាន់បុកហើយកិនស្លាប់នៅលើផ្លូវជាតិតែម្តង ។

IMG-20150805-WA0113

រថយន្តបង្កជាប្រភេទរថយន្តដឹកទំនិញធន់ធ្ងន់ ម៉ាកហ៉ីយ៉ាន់ដាយ ពណ៍ស្ក ពាក់ស្លាកលេខ ពោធិសាត់ 3A-1159 អ្នកបើកបររថយន្តត្រូវបានចាប់ខ្លួន  មានឈ្មោះស៊ន ធីជីអ៊ុន ភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅ ភូមិស្សា ឃុំស្សា ស្រុកកណ្តៀង ខេត្ត ពោធិសាត់ ។

ក្មេងប្រុសរងគ្រោះមាន ឈ្មោះទុង តុងលានរិន អាយុ៧ឆ្នាំ រៀននៅថ្នាក់ទី២សាលាបឋមសិក្សា ពោធិព្រឹក មានទីលំនៅ ភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

លោកហង្ស ផាន់ណារ៉ា នាយផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ស្រុកកៀនស្វាយបានអោយដឹងថា បើតាមសាក្សីនៅកន្លែង កើតហេតុបានប្រាប់ថា រថយន្តបង្កបើកបរក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ ចំណែកក្មេងប្រុសរងគ្រោះចេញពីសាលាដើរលើគន្លងផ្លូវសម្រាប់ម៉ូតូធ្វើចរាចរណ៍ សំដៅទៅផ្ទះ ។ ពេលដើរទៅ ដល់កន្លែងកើតហេតុស្រាប់តែកុមារារងគ្រោះរត់ឆ្លងផ្លូវមិនប្រយ័ត្នក៏ត្រូវរថយន្តទៅដល់ជាន់ហ្វ្រាំងមិនទាន់បុកហើយកិនស្លាប់យ៉ាងអណោចអធម្ម ។ បើតាមសំដីអ្នកបើកបរប្រាប់សមត្ថកិច្ចថា ក្មេងប្រុសរង គ្រោះរត់ឆ្លងផ្លូវនៅកៀកជិតរថយន្តរបស់ខ្លួន ទើបជាន់ហ្វ្រាំងមិនទាន់ក៏បុកតែម្តង ។

លោកនាយផ្នែកបន្តថា អ្នកបើកបររថយន្តក៏ដូចជាសាក្សីនៅសុទ្ធតែអះអាងថាក្មេងរត់ឆ្លងផ្លូវ ប៉ុន្តែបើតាមការវាស់វែង នៅកន្លែងកើតហេតុឃើញថា ក្មេងប្រុសរងគ្រោះដើរនៅចិញ្ចើមផ្លូវជាតិតែដើរលើគន្លងផ្លូវសម្រាប់អ្នកបើកម៉ូតូ គ្រានោះស្រាប់តែរថយន្តដឹកទំនិញបើកបរមកពីក្រោយក៏បុកហើយកិនកុមារារងគ្រោះតែម្តង ។ បន្ទាប់ពីបង្កហេតុអ្នកបើកបររថយន្តបានព្យាយាមបើកគេចចំងាយជិត១គីឡូម៉ែត្រទើបឈប់ហើយបើកទ្វាប្រុងរត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋចាប់ប្រគល់អោយសមត្ថកិច្ច ។

បច្ចុប្បន្នរថយន្តបង្កនិងអ្នកបើកបរត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

ដោយ៖ សណ្តោស

IMG-20150805-WA0103

IMG-20150805-WA0111

IMG-20150805-WA0107

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print