ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ត្រូវ នគរបាលប៉ុស្តិ៍ស្រះចកឃាត់ខ្លួន ដកហូតថ្នាំញៀនបាន១កញ្ចប់ធំ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់រួមនិង ថ្នាំញៀនបាន១ កញ្ចប់ធំ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក​ធ្វើការឃាត់ខ្លួនបន្ទាប់ពីជនសង្ស័យរូបនេះ​កំពុងឈប់ម៉ូតូដើម្បីចែកចាយថ្នាំញៀន ដោយមានការសង្ស័យសមត្ថកិច្ចក៏ឃាត់សួរនាំនិងឆែកឆេររកឃើញថ្នាំញៀនជាក់ស្តែងតែម្តង ។

image1

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី៤ខែសីហាឆ្នាំ២០១៥នៅក្បែរបារទន្លេសាបផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនសង្ស័យឈ្មោះជា ងួនប៊ុន ភេទប្រុសអាយុ៣០ឆ្នាំស្នាក់នៅផ្ទះជួលនៅផ្លូវលេខ៨៦ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញត្រូវបានដកហូតវត្ថុតាងថ្នាំញៀនមួយកញ្ចប់ធំនិងម៉ូតូមួយគ្រឿងម៉ាកគុបជ្រុងC៥០រួមទាំងទូរស័ព្ទ២គ្រឿងនិងលុយ២ម៉ឺនរៀល ។

តាមប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍ស្រះចកបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺកម្លាំងកំពុងល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសផ្សេងៗដែលកើតមានឡើងនោះ លុះជិះមកដល់ចំណុចបារទន្លេរសាប ផ្លូវព្រះស៊ីសុវត្តិស្រាប់តែប្រទះឃើញជនសង្ស័យ ម្នាក់កំពុងឈប់ម៉ូតូម្នាក់ឯង ដោយមានការសង្ស័យក៏ហៅសួរនាំនិងឆែកឆេរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកមួយកញ្ចប់ធំដែលលាក់ទុកចែកចាយនោះក៏ឃាត់ខ្លួនបញ្ចូនមកប៉ុស្តិ៍ស្រះចកនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕

ដោយ៖ ស ដារ៉ា

...

image2 (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print