នាយឧត្តមសេនីយ៍​ ទៀ​ សីហា​ រិះគន់សារព័ត៌មានថៃមួយចំនួន ចំពោះការបកស្រាយបំភ្លៃលិខិតផ្លូវការរបស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧបនាយករដ្ឋមន្ត្រី​ ទៀ សីហា រដ្ឋមន្ត្រីការពារជាតិកម្ពុជា​ បានបង្ហាញការមិនពេញចិត្តចំពោះសារព័ត៌មានថៃមួយចំនួន ទាំងផ្លូវការ និងមិនផ្លូវការ ដែលបានយកលិខិតផ្លូវការរបស់កម្ពុជា ផ្ញើជូនរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ទៅផ្សព្វផ្សាយក្នុងលក្ខណៈដូចជាលិខិតបែកធ្លាយ និងបកស្រាយខ្លឹមសារដោយមិនស្របតាមអត្ថន័យពិតប្រាកដ។

រដ្ឋមន្ត្រីការពារជាតិកម្ពុជា​ បានថ្លែង​តាមរយៈបណ្តាញសង្គមផ្លូវការថា៖​ “សារព័ត៌មានថៃមួយចំនួន ទាំងផ្លូវការ និងមិនផ្លូវ បានយកលិខិតផ្លូវការ (ផ្ញើជូនរដ្ឋមន្ត្រីការពារជាតិថៃ) ទៅបង្ហោះសម្តែងដូចជាការបែកធ្លាយ។​ 

បន្ថែមពីនេះ​ ប្រមុខ​ការពារ​ជាតិ​កម្ពុជា​ បានគូសបញ្ជាក់ថា​ តែសម័យនេះហើយ មានទាំងGoogle Translate, ទាំងChatGPT ព្រមទាំង Gemini ដែលអាចបកប្រែភាសាអង់គ្លេសបាន តែអត្ថន័យដូចមិនមានខ្លឹមសារដូចដែរខាងសារព័ត៌មានថៃបានយកទៅផ្សាយជូនប្រជាជនថៃ បានជ្រាបពិតប្រាកដសោះ។ ខ្ញុំឆ្ងល់ឡើងលែងឆ្ងល់ហើយ”៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print