ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បង្ក្រាបបទល្មើសនេសាទ ៣ ករណីក្នុងភូមិសាស្ត្រស្រុកកំពង់សៀម

ចែករំលែក៖

ខេត្តកំពង់ចាម ÷ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបបទល្មើសនេសាទ ៣ករណី ក្នុងភូមិសាស្ត្រស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

បើតាមមន្ត្រីរដ្ឋបាលជលផលបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនោះ គឺខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកកំពង់សៀម អាជ្ញាធរឃុំកៀនជ្រៃ ប៉ុស្តិ៍នគរបាលរដ្ឋបាលកៀនជ្រៃ និងសហគមន៍នេសាទដំរីឆ្លង បានចុះប្រតិបត្តិការបង្ក្រាបបទល្មេីសជលផល ដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់នៅនឹងកន្លែងបានចំនួន ០៣ករណីរួមមាន៖

ករណីទី០១-ឧបករណ៍លូស្បៃមុងចំនួន ១២មាត់-របាំងស្បៃមុងប្រវែង ៣៦០ម៉ែត្រ-បង្គោលចម្រឹងចំនួន ១៨០ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ៣៦គីឡូក្រាម នៅចំណុចប្រឡាយកំពឹស ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ករណីទី០២-ឧបករណ៍ស្បៃមុងចំនួន ០៨មាត់-របាំងស្បៃមុងប្រវែង ២៤០ម៉ែត្រ-បង្គោលចម្រឹងចំនួន ១២០ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ២៤គីឡូក្រាម នៅចំណុចកន្ទិល ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

...

ករណីទី០៣-ឧបករណ៍ស្បៃមុងចំនួន ០៥មាត់-របាំងស្បៃមុងប្រវែង ១៥០ម៉ែត្រ -បង្គោលចម្រឹងចំនួន ៧៥ដើម -ចាក់លែងត្រីចម្រុះទម្ងន់ ១៥គីឡូក្រាម នៅចំណុចចុងព្រែក ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print