ខេត្តកំពង់ស្ពឺ៖ មន្ត្រីនគរបាលស្រុកសំរោងទងបានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែធ្នូនេះថា ក្រុមជនសង្ស័យដែលធ្វើសកម្មភាពដេញកាប់អ្នកធ្វើដំណើរតាមផ្លូវ ត្រូវបាននគរបាលបង្ក្រាបបានចំនួន២៤នាក់កាលពីថ្ងៃទី២៤ ខែធ្នូឆ្នាំ២០២៥។
មន្ត្រីខាងលើបានឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបក្រុមក្មេងទំនេីងដេញកាប់អ្នកដំណេីរកណ្ដាលរាត្រីនេះ អនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងចង្អុលដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌនិងការដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរងទទួលជំនួយការ ដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង ធ្វេីការស្រាវជ្រាវឈានទៅបង្រ្កាបមុខសញ្ញាបក្ខពួកក្រុមក្មេងទំនេីងដែលប្រេីកាំបិតផ្គាក់ដេញកាប់យុវជនស្អាតស្អំ២នាក់ដែលជិះម៉ូតូគ្មានស្លាកលេខ HONDA DREAM កាលពីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅវេលារំលងអធ្រាត្រ ម៉ោង ១:២០នាទីនៅភូមិកែវឧត្តម ឃុំត្រពាំងគង ធ្វើឱ្យបែកចង្កៀង
មុខក្រោយ ក្បាំងម៉ូតូ កុងទ័រ និងដាច់ហ្គាតាប៊ូក្រោយ។ ក្រោយធ្វេីសកម្មភាពរួចក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់អស់ ។
ជាក់ស្ដែងក្នុងប្រតិបត្ដិការ កម្លាំងបានស្រាវជ្រាវនិងឃាត់មុខសញ្ញាក្មេងទំនេីង សរុប១៣នាក់ ដកហូតម៉ូតូ៤គ្រឿង កាំបិតផ្គាក់២ដើម និងដាវ១ដើម ៖
១-ឈ្មោះ ជុក រតនា ហៅមួយ ភេទប្រុស អាយុ១៧ឆ្នាំ
២-ឈ្មោះ មាន វ៉ាលិ ភេទប្រុស អាយុ១៤ឆ្នាំ
៣-ឈ្មោះ ផន សូវិត ភេទប្រុស អាយុ១៧ឆ្នាំ
៤-ឈ្មោះ ពិសិដ្ឋ សម្បត្តិ ហៅតុ ភេទប្រុស អាយុ១៦ឆ្នាំ
៥-ឈ្មោះ ទឹម ផាត់ណៃ ភេទប្រុស អាយុ១៨ឆ្នាំ
៦-ឈ្មោះ វុទ្ធី វឌ្ឍនា ហៅរុយ ភេទប្រុស អាយុ១៦ឆ្នាំ
៧-ឈ្មោះ វី ណូ ភេទប្រុស អាយុ ១៥ឆ្នាំ
៨-ឈ្មោះ សឿង សារ៉ាត់ ភេទប្រុស អាយុ ១៦ឆ្នាំ
៩-ឈ្មោះ សាន សុឈឿន អាយុ ១៧ឆ្នាំ ( កាន់កាំបិតផ្គាក់ )
១០-ឈ្មោះ លី សុខហេង ភេទប្រុស អាយុ ១៦ឆ្នាំ ( កាន់ដាវ )
១១-ឈ្មោះ មុត ភ័ក្រ្តា ភេទប្រុស អាយុ ១៧ឆ្នាំ
១២-ឈ្មោះ វ៉ាន់ គីមហុង ភេទប្រុស អាយុ ១៩ឆ្នាំ
១៣-ឈ្មោះ ហៀង ចាន់ណា ភេទប្រុស អាយុ ១៩ឆ្នាំ ( កាន់កាំបិតផ្គាក់ )។
ក្រុមក្មេងទំនេីងទាំងនេះបានឆ្លើយសារភាពថា ពួកខ្លួនធ្លាប់ធ្វេីសកម្មភាពដេញកាប់ម៉ូតូអ្នកដំណេីរតាមផ្លូវជាតិលេខ៤ មុខហាងនំបុ័ង និងនៅតាមផ្លូវ១៣០ ភូមិស្ពានតោ ឃុំរលាំងគ្រើល នាគ្រាកន្លងមកផងដែរ។ ករណីនេះសមត្ថកិច្ចបានកសាងសំណុំរឿងប្រគល់ជូនការិយាល័យជំនាញបន្ដនីតិវិធី៕










