នគរបាលស្រុកសំរោងទងបង្រ្កាបក្រុមក្មេងទំនេីងដេ​ញ​កាប់អ្នកដំណេីរកណ្ដាលរាត្រីបាន១៣នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​  មន្ត្រីនគរបាលស្រុកសំរោងទងបានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែធ្នូនេះថា ក្រុមជនសង្ស័យដែលធ្វើសកម្មភាពដេញកាប់អ្នកធ្វើដំណើរតាមផ្លូវ ត្រូវបាននគរបាលបង្ក្រាបបានចំនួន២៤នាក់កាលពីថ្ងៃទី២៤ ខែធ្នូឆ្នាំ២០២៥។

មន្ត្រីខាងលើបានឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបក្រុមក្មេងទំនេីងដេ​ញ​កាប់អ្នកដំណេីរកណ្ដាលរាត្រីនេះ អនុវត្តតាមបទ​បញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងចង្អុលដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី សម សាក់ ស្នង​ការរង​ទទួលផែនព្រហ្មទណ្ឌ​និងការដឹកនាំផ្ទាល់ពីលោកឧត្ដមសេ​នីយ៍ត្រី រស់ រដ្ឋា ស្នងការរងទទួ​លជំនួយការ​ ដឹកនាំការិយា​ល័​យព្រហ្មទណ្ឌ​កម្រិតស្រា​ល​សហការជាមួយកម្លាំងនគរបាល​នៃអធិកា​រដ្ឋាន​នគរបាលស្រុកសំរោងទង​ ធ្វេីការស្រាវជ្រាវឈានទៅបង្រ្កាបមុខសញ្ញាបក្ខពួកក្រុមក្មេងទំនេីង​ដែល​ប្រេីកាំបិតផ្គាក់ដេញកាប់យុវជនស្អា​តស្អំ២នាក់​ដែលជិះម៉ូតូគ្មានស្លា​កលេខ​ HONDA DREAM កាលពីយប់ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ២០២៥​ ​នៅវេលារំលងអធ្រាត្រ ម៉ោង ១:២០​នាទីនៅភូមិកែវឧត្តម​ ឃុំត្រពាំងគង​ ធ្វើឱ្យបែកចង្កៀង
មុខក្រោ​យ​ ក្បាំងម៉ូតូ​ កុងទ័រ​ និងដាច់ហ្គាតា​ប៊ូក្រោយ។ ក្រោយធ្វេីសកម្មភាព​រួចក្រុមជន​សង្ស័យបានជិះម៉ូតូគេចខ្លួន​បាត់អស់​ ។

ជាក់ស្ដែងក្នុងប្រតិបត្ដិការ​ កម្លាំងបា​នស្រាវជ្រាវនិងឃាត់មុខស​ញ្ញាក្មេងទំនេីង​ សរុប១៣នាក់​ ដកហូតម៉ូតូ៤គ្រឿង កាំបិតផ្គាក់២ដើម និងដាវ១ដើម ៖

...

១-ឈ្មោះ ជុក រតនា ហៅមួយ ភេទប្រុស អាយុ១៧ឆ្នាំ
២-ឈ្មោះ មាន វ៉ាលិ ភេទប្រុស អាយុ១៤ឆ្នាំ
៣-ឈ្មោះ ផន សូវិត ភេទប្រុស អាយុ១៧ឆ្នាំ
៤-ឈ្មោះ ពិសិដ្ឋ សម្បត្តិ ហៅតុ ភេទប្រុស អាយុ១៦ឆ្នាំ​
៥-ឈ្មោះ ទឹម ផាត់ណៃ ភេទប្រុស អាយុ១៨ឆ្នាំ
៦-ឈ្មោះ វុទ្ធី វឌ្ឍនា ហៅរុយ ភេទប្រុស អាយុ១៦ឆ្នាំ
៧-ឈ្មោះ វី ណូ ភេទប្រុស អាយុ ១៥ឆ្នាំ
៨-ឈ្មោះ សឿង សារ៉ាត់ ភេទប្រុស អាយុ ១៦ឆ្នាំ
៩-ឈ្មោះ សាន សុឈឿន អាយុ ១៧ឆ្នាំ ( កាន់កាំបិតផ្គាក់ )
១០-ឈ្មោះ លី សុខហេង ភេទប្រុស អាយុ ១៦ឆ្នាំ ( កាន់ដាវ )
១១-ឈ្មោះ មុត ភ័ក្រ្តា ភេទប្រុស អាយុ ១៧ឆ្នាំ
១២-ឈ្មោះ វ៉ាន់ គីមហុង ភេទប្រុស អាយុ ១៩ឆ្នាំ
១៣-ឈ្មោះ ហៀង ចាន់ណា ភេទប្រុស អាយុ ១៩ឆ្នាំ ( កាន់កាំបិតផ្គាក់ )។
ក្រុមក្មេងទំនេីងទាំងនេះបានឆ្លើយសារភាពថា ពួកខ្លួន​ធ្លាប់ធ្វេីសកម្មភាពដេញកា​ប់ម៉ូតូ​អ្នកដំណេីរ​តាមផ្លូវជាតិលេខ៤ មុខហាងនំបុ័ង និងនៅតាម​ផ្លូវ​១៣០ ភូមិស្ពានតោ ឃុំរលាំង​គ្រើល នាគ្រាកន្លងមកផងដែរ។ ករណីនេះសមត្ថកិច្ចបានកសាងសំណុំរឿងប្រគល់ជូនការិយាល័យ​ជំនាញបន្ដនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print