Napoli ត្រលប់មកការពារតំណែងជើងឯកវិញក្នុងស្មារតីនិងទំនុកចិត្តខ្ពស់ក្រោយឈ្នះពាន Super Cup

ចែករំលែក៖

បន្ទាប់ពីទទួលបានជ័យជម្នះក្នុងពានរង្វាន់អ៊ីតាលី Super Cup ក្រុម Napoli នឹងត្រលប់ទៅកាន់ភារកិច្ចការពារតំណែងជើងឯក Serie A របស់ពួកគេវិញដោយភាពជឿជាក់នៅពេលពួកគេធ្វើដំណើរទៅលេងផ្ទះក្រុម Cremonese នៅចុងសប្តាហ៍នេះ។

Napoli បានយកឈ្នះ AC Milan 2-0 ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង Bologna ដោយពិន្ទុដូចគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃចន្ទ ដើម្បីលើកពាន Super Cup ជាលើកដំបូងចាប់តាំងពីឆ្នាំ 2014 ខណៈដែលលោក Antonio Conte បន្តស្វែងរកភាពជោគជ័យនៅទីក្រុង Naples ។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលី Conte បានឈ្នះពានលីគក្នុងរដូវកាលដំបូងរបស់គាត់ ហើយប្រធានក្លឹប Aurelio De Laurentiis មើលឃើញថាគ្មានហេតុផលថាពេលវេលាល្អគួរដល់ទីបញ្ចប់នោះទេ។

ការឈ្នះពានរង្វាន់នេះគឺជាការលើកទឹកចិត្តមួយបន្ទាប់ពីការចាញ់របស់ Napoli ក្រោមស្នាដៃក្រុម Udinese ក្នុងការប្រកួតលីគចុងក្រោយបំផុតរបស់ពួកគេដែលបានទម្លាក់ពួកគេទៅចំណាត់ថ្នាក់លេខ 3 ក្នុងតារាងដែលមានមួយពិន្ទុពីក្រុមលេខ 2 AC Milan និង 2 ពិន្ទុតាមពីក្រោយក្រុមនាំមុខ Inter Milan ។

ការប្រកួតក្រៅផ្ទះនៅលើទឹកដី Cremonese នៅថ្ងៃអាទិត្យកំពុងរង់ចាំស្វាគមន៍ក្រុមរបស់លោក Conte ដោយម្ចាស់ផ្ទះបានឡើងចំណាត់ថ្នាក់លេខ 11 ក្នុងតារាងបន្ទាប់ពីពីរប្រកួតដោយគ្មានជ័យជម្នះ ហើយ Napoli នឹងសង្ឃឹមថា David Neres បន្តទម្រង់លេងដ៏ល្អរបស់គាត់។

...

ខ្សែបម្រើស្លាបប្រេស៊ីលបានស៊ុតបញ្ចូលទីបីគ្រាប់ក្នុងចំណោមគ្រាប់បាល់ Super Cup ទាំងបួនរបស់ Napoli រួមជាមួយនឹងបីគ្រាប់ក្នុងការប្រកួតលីគចំនួន 4 លើកចុងក្រោយរបស់ពួកគេ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print