អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី ២៤ ខែធ្នូ កិច្ចប្រជុំលើកទី ៤៥ នៃប្រធានគណៈកម្មការទូទាំងប្រទេស នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេស ចិននីតិកាលទី១៤បានធ្វើឡើងនៅទីក្រុងប៉េកាំងក្រោមអធិបតីភាពរបស់លោក Wang Huning សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេស ចិន ។
លោក Wang Huning បានថ្លែងថា ចាំបាច់ត្រូវសិក្សានិងអនុវត្តឲ្យបានស៊ីជម្រៅនូវស្មារតីនៃសុន្ទរកថាសំខាន់ៗរបស់លោក Xi Jinping អគ្គលេខាធិការបក្សថ្លែងនៅក្នុងសន្និសីទស្តីពីការងារសេដ្ឋកិច្ចនៃមជ្ឈិមចិននិងពិធីសំណេះសំណាលជាមួយឥស្សរជនក្រៅបក្ស ធ្វើការងារណែនាំផ្នែកគំនិតនិងនយោបាយឱ្យបានល្អ។
ត្រូវសិក្សានិងអនុវត្តឲ្យបានហ្មត់ចត់នូវស្មារតីនៃសុន្ទរកថាសំខាន់ៗរបស់លោក Xi Jinping អគ្គលេខាធិការបក្សស្តីពីការងារត្រួតពិនិត្យវិស័យ ព្រមទាំងពង្រឹងនិងពង្រីកយ៉ាងស៊ីជម្រៅនូវការអនុវត្តសមិទ្ធផលនៃការសិក្សានិងការអប់រំអំពីស្មារតីនៃបទបញ្ជា៨ចំណុចរបស់គណៈកម្មាធិការមជ្ឈិមបក្ស។
ត្រូវសិក្សានិងអនុវត្តយ៉ាងស៊ីជម្រៅនូវគំនិតគ្រប់គ្រងដោយផ្អែកលើច្បាប់ និងគំនិតសំខាន់ៗរបស់លោក Xi Jinping ស្តីពីការកសាងប្រទេស ខ្លាំងក្លាខាងអ៊ីនធឺណិត ព្រមទាំងណែនាំសមាជិកសភាប្រឹក្សានយោបាយទាំងអស់ឱ្យធ្វើការពិនិត្យនិងសិក្សាឱ្យបានស៊ីជម្រៅលើការកសាងប្រព័ន្ធគ្រប់គ្រងដោយផ្អែកលើច្បាប់នៃសង្គមនិយមដែលមានលក្ខណៈពិសេសចិន និងពង្រឹងអភិបាលកិច្ចប្រព័ន្ធអេកូឡូស៊ីអ៊ីនធឺណិត ក៏ដូចជាលើកមតិយោបល់និងសំណើ៕
ប្រភព ៖ (CCFR)










