ក្រសួងទេសចរណ៍៖ ចាត់ទុកថា ការលើកលែងទិដ្ឋាការពលរដ្ឋចិន៤ខែគឺជាលទ្ធផលប្រវត្តិសាស្ត្រដើម្បីទាក់ទាញភ្ញៀវទេសចរចិន

ចែករំលែក៖

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងថា ការលើកលែងទិដ្ឋាការពលរដ្ឋចិន ៤ខែគឺជាលទ្ធផលប្រវត្តិសាស្ត្រ ជាពិសេសក្នុងក្របខណ្ឌ «ឆ្នាំទេសចរណ៍កម្ពុជា–ចិន២០២៥–២០២៦ ដែល នឹងជំរុញកំណើនភ្ញៀវទេសចរចិនបន្ថែមទៀត នឹងជួយទ្រទ្រង់ដល់សន្ទុះសេដ្ឋកិច្ចកម្ពុជាក្នុងរដូវកាលបៃតង (ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២៦) នាពេលខាងមុខ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងដូច្នេះ ក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ ដើម្បីបន្តកិច្ចពិភាក្សាលើយន្តការ និង នីតិវិធីក្នុងការអនុវត្តសាកល្បងនៃការលើកលែងទិដ្ឋាការពលរដ្ឋចិនដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែលធ្វើឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នាទីស្តីការក្រសួងទេសចរណ៍។
រាជរដ្ឋាភិបាលកាលពីថ្ងៃទី២ធ្នូឆ្នាំ២០២៥បានអនុញ្ញាតដាក់ឱ្យអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនដោយផ្តល់រយៈពេលស្នាក់នៅចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival card។ ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print