ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យរងរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖​ ម៉ូតូហុងដាឌ្រីមបានបុកធុនធំពញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់២នាក់ត្រូវបានរថយន្តកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៦និង៣៦នាទី ថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២៥ ផ្លូវបេតុង​ ភូមិទួលកី សង្កាត់ភ្លេីងឆេះរទេះ​ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះបូរ​ មនោរា​ ភេទប្រុស អាយុ៣២ឆ្នាំ រងរបួស(ប្រអប់ជេីងខាងឆ្វេង)មានអាស័យដ្ឋាននៅភូមិសែនជ័យ​ ឃុំស្រែស្រុក​ ស្រុកកណ្តៀង​ ខេត្តពោធិ៍សាត់។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដា​ឌ្រីម​ ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនល្មមលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ទៀតជិះម៉ូតូធុនធំលឿនមកបញ្ច្រាសទិសគ្នាក៏ជ្រុលបុកគ្នាពេញទំហឹងបណ្តាលឲ្យរងរបួសទាំងសងខាង។ 

ក្រោយកេីតហេតុភាគីម្ខាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឯកជនចំណែកម្នាក់ទៀតត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ។ដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print