រថយន្តម៉ាក LEXUS មួយគ្រឿងបើកលឿនទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តមួយគ្រឿង ម៉ាក LEXUS RX300 ក្នុងល្បឿនលឿនមិនប្រយ័ត្នបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវធ្វើឱ្យខូចខាតអស់មួយកង់​ ចំណែករថយន្តបង្ករងការខូចខាតខ្ទេចមួយកំណាត់មុខ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ២:៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវព្រះមុនីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពែញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក Lexus RX300 ពណ៌ស្ករមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2K-9274 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវខូចខាតអស់មួយកង់ ចំណែករថយន្តបង្កក្រពឹតផ្នែកខាងមុខខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមៗនោះម្ចាស់រថយន្តបានដើរគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

...

ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កហេតុទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print