ភ្នំពេញ៖ បុរសម្នាក់បេីករថយន្ត toyota BELTA ក្នុងស្ថានភាពស្រវឹង ឈប់រង់ចាំភ្លើងស្តុប ស្រាប់តែរថយន្តរអិលថយក្រោយបុកនិងរថយន្ត toyota FUTERNE បេីកដោយជនជាតិចិនរងការខូចខាត ។
ហេតុការណ៍នេះបានកើតឡើង ១១និង២០នាទីយប់ ថ្ងៃទី២៥ខែធ្នូឆ្នាំ២០២៥ ចំនុចស្តុបពេទ្យចិន ផ្លូវព្រះមុនីវង្ស កែងផ្លូវព្រះសីហនុ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង
។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ គេបានបានបុរសនាក់បានជិះម៉ូតូម៉ាក toyota BELTA ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2BO 7300 បេីកធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅពី ត្បូងទៅជើង ក្នុងស្ថានស្រវឹងភាពស្រវឹង លុះមកដល់ចំនុចកេីតហេតុ បានឈប់រង់ចាំភ្លើងស្តុប ហេីយគាប់ជួនពេលនោះ មិនថារថយន្តមានបញ្ហាអ្វី ក៍ស្រាប់តែរអិលរយ៉ែថយក្រោយ ជ្រុលទៅបុកនិងរថយន្តម៉ាក toyota FOTUNER ពណ៌ស ពាក់ស្លាកលេខ កម្ពុជា YIANG .66 បេីកដោយបុរសជនជាតិចិន ដែរឈប់រង់ចាំភ្លើងស្តុបដូចគ្នា បណ្តាលឲ្យខូចខាតផ្នែកខាងមុខតិចតួច ។
ចំនែករថយន្តបង្ករងការខូចខាតបែកស្តុបក្រោយចំហៀងខាងឆ្វេង តែក្នុងហេតុការណ៍នេះមិនគ្រោះថ្នាក់ដល់មនុស្សនោះទេ ។
ក្រោយកេីតហេតុបានអោយភាគីទាំងសង្ខាងសម្របសម្រួលដោយខាងរថយន្ត toyota BELTA ជួយចេញថ្លៃការជួសជុលអោយខាងរថយន្ត toyota FUTERNER បញ្ចប់រឿង ៕
ដោយ៖សុខាសែនជ័យ









