ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូ HONDA Dream ត្រូវបុរសជនជាតិចិនបេីករថយន្ដ LEXUS RX330 បុកពេញទំហឹងត្រង់ចំណុចផ្លូវបំបែកជាបួន។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២:១០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ៣១០ កែងផ្លូវ១៤៣ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានបានបុរសនាក់បានជិះម៉ូតូម៉ាក honda dream ពណ៌ខ្មៅ មិនមានស្លាកលេខ បានជិះធ្វើដំណើរតាមបណ្ដោយ ផ្លូវ៣១០ទិសដៅពី កេីតទៅលិច លុះមកដល់ចំនុចកេីតហេតុ ដែលជាផ្លូវបំបែកជាបួន ក៏ស្រាប់តែបុរសជនជាតិចិនម្នាក់ បានបេីករថយន្តម៉ាក lexus RX330ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AL 3800 បានបេីកធ្វើដំណើរតាមបណ្ដោយផ្លូវ ១៤៣ទិសដៅពី ត្បូងទៅជើងល្បឿនលឿនក៏ជ្រុលទៅបុកនិងម៉ូតូយ៉ាងពេញទំហឹងបណ្ដាលឲ្យខ្ទាតទាំងមនុស្សនិងម៉ូតូជាច្រើនម៉ែត្រ បណ្ដាលឲ្យបុរសជាអ្នកជិះម៉ូតូរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ។
ដោយឡែកខាងរថយន្តវិញ រងការខូចខាតផ្នែកខាងមុខ អ្នកបេីកបរ ត្រូវសមត្ថកិច្ចឃាត់ប្រគល់អោយផ្នែកជំនាញចរាចរណ៍ ។
ក្រោយពេលកេីតហេតុមិនអាចដោះស្រាយគ្នាបានសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងចុះមកធ្វេីការវាស់វែងយករថយន្ដ និងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕
ដោយ៖សុខាសែនជ័យ









