នគរបាលក្រសួងមហាផ្ទៃឃាត់ខ្លួនបុរសជាឪពុកដែលប្រើអំពើហិង្សាលើកូនស្រី

ចែករំលែក៖

ភ្នំពេញ÷ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបាន បង្ក្រាបករណីប្រើហិង្សាធ្វើទារុណកម្មលើកុមារ។

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ មានគណនីហ្វេសបុ៊ក ឈ្មោះ ស្រីកា ម៉ាក់ បានបង្ហោះវីដេអូដែលមានការធ្វើទារុណកម្មលើកុមារីម្នាក់ បង្កឡើងដោយជនសង្ស័យជាឪពុកមានឈ្មោះ វ៉ាន់ សូនី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ។

ក្រោយពីទទួលបានព័ត៌មានខាងលើអនុវត្តតាមការណែនាំរបស់អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងតាមការចង្អុលបង្ហាញបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋានគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានសហការជាមួយ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង និងខណ្ឌសែនសុខ ធ្វើការស្រាវជ្រាវតាមនីតិវិធីនិងជំនាញ ដោយកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។

លុះនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០៩៖៣០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យជាឪពុកខាងលើ និងជួយសង្គ្រោះកុមារីរងគ្រោះមានឈ្មោះ សូនី អារីយា អាយុ១ខួប ៥ខែ នៅត្រង់ចំណុចភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

...

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print