ភ្នំពេញ : បន្ទាប់ពីសារព័ត៌មានលើពិភពលោកចុះផ្សាយពីភាពឃោរឃៅរបស់ថៃ សាហាវយង់ឃ្នង ខ្វះសេចក្តីថ្លៃថ្នូរ នៅថ្ងៃទី២៧ ខែធ្នូ លោកបណ្ឌិត យង់ ពៅ បានបង្ហោះថា, បិសាចទមិឡថៃ ធ្វើសង្គ្រាមប្រឆាំងនឹងព្រះវិស្ណុ
Thailand, waging war against Lord Vishnu (God in Hinduism) is not good
លោកបណ្ឌិតថា, ព្រះវិស្ណុ ឬហៅថាព្រះនារាយណ៍ : អាទិទេពស្រោចស្រង់ពិភពលោក ទ្រទ្រង់ពិភពលោក ចម្រើនពិភពលោក។
ព្រះវិស្ណុ ជាព្រះអាទិទេពដ៏សំខាន់ក្នុងសាសនាព្រាហ្មណ៍តាមបែបហិណ្ឌូនិយមក្នុងចំណោមព្រះអាទិទេពទាំងបីអង្គគឺ ព្រះព្រហ្ម ព្រះវិស្ណុ និងព្រះសិវៈ ឬព្រះឥសូរ។ តាមឯកសារនៃព្រហ្មណ៍សាសនា តួនាទីរបស់ព្រះវិស្ណុ (ព្រះនារាយណ៍) គឺនៅពេលដែលផែនដីកើតហើយ ព្រះវិស្ណុ មានបេសកកម្មរបស់ព្រះអង្គជាអ្នកថែរក្សាការពារ និងរៀបចំលោក។ ឯកសារខ្លះទៀតបានបង្ហាញថា ព្រះវិស្ណុមានតួនាទីទ្រទ្រង់លោក ឬបង្កើតនូវវឌ្ឍនភាពនៃលោកនេះអោយមានការរីកចម្រើនដោយឆ្លងផុតពីគ្រោះភ័យនិងឧបទ្រពចង្រៃទាំងពួង។
ដូច្នេះ បិសាចទមិឡថៃ ធ្វើសង្គ្រាមប្រឆាំងនឹងព្រះវិស្ណុនៃសេចក្តីចម្រើន ពួកគេនឹងរងនូវសេចក្តីវិនាស។
ថ្ងៃសុក្រ ២៦ ធ្នូ ២០២៥
ប្រភព : បណ្ឌិត @ យង់ ពៅ YANG PEOU










