វ៉ាទីកង់៖ សម្តេចប៉ាប លីអូ ទី១៤ បានអំពាវនាវឱ្យមានការស្តារឡើងវិញនូវមិត្តភាពបុរាណរវាងកម្ពុជា និងថៃឡើងវិញម្តងទៀតបន្ទាប់ពីប្រទេសទាំងពីបានចាប់ផ្តើមធ្វើសង្រ្គាមជាមួយគ្នាម្តងទៀតលើកទី២អស់រយៈពេលជាង២សប្តាហ៍ចាប់តាំងពីថ្ងៃទី ៧ ធ្នូ ដែលថៃបានបើកការឈ្លានពានលើប្រទេសកម្ពុជា។ ការអំពាវនាវរបស់សម្តេចប៉ាបនេះធ្វើឡើងនៅក្នុងសារបុណ្យណូអែលរបស់ព្រះអង្គ និងពរជ័យ របស់ទ្រង់ថ្លែងទៅកាន់អ្នកគាំទ្រ។
សម្តេចប៉ាបបានមានបន្ទូលនៅក្នុងសារបុណ្យណូអែលដំបូងរបស់ព្រះអង្គថាយើងសូមអង្វរព្រះអម្ចាស់ សូមឱ្យមិត្តភាពបុរាណរវាងប្រទេសថៃ និងកម្ពុជាត្រូវបានស្តារឡើងវិញ ហើយភាគីពាក់ព័ន្ធនឹងបន្តធ្វើការឆ្ពោះទៅរកការផ្សះផ្សា និងសន្តិភាពឡើយវិញសារជាថ្មី។
នៅក្នុងសារបុណ្យណូអែលដំបូងរបស់ព្រះអង្គ សម្តេចប៉ាបក៏បានអំពាវនាវឱ្យមានសម្រាប់សន្តិភាពសកល ដោយបញ្ជាក់ពីទុក្ខវេទនារបស់ប្រជាជននៅក្នុងតំបន់ហ្គាហ្សាដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម។
ព្រះអង្គក៏បានលើកឡើងពីសហគមន៍ដែលរងផលប៉ះពាល់ដោយភាពក្រីក្រ និងអស្ថិរភាពនយោបាយនៅក្នុងប្រទេសដូចជា យេម៉ែន ស៊ូដង់ខាងត្បូង ស៊ូដង់ និងម៉ាលី ក៏ដូចជាជនអន្តោប្រវេសន៍ដែលប្រថុយប្រថាននឹងការធ្វើដំណើរដ៏គ្រោះថ្នាក់ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ និងទ្វីបអាម៉េរិក ដើម្បីស្វែងរកអនាគតកាន់តែប្រសើរ៕ដោយ៖តារា
រូបភាព៖ ឡានដឹកគ្រាប់បាញ់រ៉ុក្កែត DTI-1 របស់ប្រទេសថៃបាញ់បានប្រមាណជ្រៅ ១៥០គីឡូដី










