ភ្នំពេញ៖ បើតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលទទួលបាននៅថ្ងៃទី២៦ធ្នូ ឆ្នាំ២០២៥នេះ បានបង្ហាញថា៖ អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់ប្រទេសកម្ពុជា (អាកាសយានដ្ឋានអន្តរជាតិតេជោ – សៀមរាបអង្គរ – ព្រះសីហនុ) ទទួលបានជើងហោះហើរទ្វេទិសសរុបចំនួន ៥៨,៧៩២ ជើង កើនឡើង ១១% បើធៀបទៅនឹងរយៈពេល ១១ខែដូចគ្នាក្នុងឆ្នាំ២០២៤។
ចំពោះទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៨ ម៉ឺនតោន (៨៤,៤៧៥ តោន) មានការកើនឡើង ១៩% បើធៀបទៅនឹងរយៈពេល ១១ ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។
ជាមួយគ្នានោះ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៦ ក្រុមហ៊ុន (ជាតិ ៤ និងអន្តរជាតិ ៣២) និង កំពុងតភ្ជាប់ជើងហោះហើរជាមួយ ១៧ ប្រទេស និង ៤៦ ទីក្រុង។ ក្នុងចំណោម ១៧ ប្រទេសនោះ អាកាសចរណ៍កម្ពុជា បានតភ្ជាប់ទៅកាន់ ៨ ប្រទេសក្នុងតំបន់អាស៊ាន ពោលគឺប្រទេសចិន កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ ឥណ្ឌា កាតា អេមីរ៉ាតអារ៉ាប់រួម និងជប៉ុន៕
ដោយ៖តារា










