សង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា នៅពេលនេះបានឃើញពន្លឺនៃការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ជាថ្មី ក្រោយប្រទេសមហាអំណាច ក៏ដូចជាតំបន់អាស៊ាន បានអំពាវនាវអោយមានការឈប់បាញ់ជាបន្ទាន់។
ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺជនជាតិថៃ កំពុងតែបង្កភាពតានតឹងកាន់តែខ្លាំងឡើង មិនមែនជាមួយកម្ពុជានោះឡើយ គឺជាមួយជនជាតិឥណ្ឌា ដែលធ្វើការនិងរស់នៅក្នុងប្រទេសថៃ ។ ជនជាតិថៃមួយចំនួនបានរើសអើងមិនលក់កាហ្វេអោយជនជាតិឥណ្ឌា ដោយបណ្តេញក្រុមជនជាតិឥណ្ឌាចេញផង ដោយនិយាយថា «មិនត្រូវការជនជាតិឥណ្ឌាមកទិញឡើយ ទៅអោយឆ្ងាយទៅ»។
ហេតុការខាងលើបន្ទាប់ពី ទាហានឈ្លានពានថៃ បានបំផ្លាញរូបសំណាក់ដ៏ពិសិដ្ឋនៃសាសនាហិណ្ឌ គឺបដិមា ព្រះវិស្ណុ នៅតំបន់អាសេះទឹកដីកម្ពុជា។ ការបំផ្លាញនោះមិនត្រឹមតែធ្វើអោយពលរដ្ឋកម្ពុជាខឹងសម្បារនោះឡើយ គឺពលរដ្ឋឥណ្ឌា បានបង្ហាញការខឹងសម្បារយ៉ាងខ្លាំង ដែលមើលងាយដល់ព្រះអាទិទេពរបស់ខ្លួនដែលជាប្រមុខសាសនារដ្ឋរបស់ឥណ្ឌា។
អ្នកវិភាគមួយចំនួនបានលើកឡើងថា ប្រសិនបើថៃមិនមានវិធានការឆ្លើយតបសមស្របនោះទេ ហើយពលរដ្ឋថៃនៅតែបន្តសកម្មភាពមើលងាយ រើសអើងជនជាតិឥណ្ឌាទៀតនោះ នឹងក្លាយជាសង្គ្រាមសាសនា កើតឡើងរបស់ឥណ្ឌា និង ថៃ អាចជំរុញអោយថៃធ្លាក់ក្នុងផ្លូវ«នរក» វិនាសកម្មជាក់ជាមិនខាន៕










