ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកណ្តាល សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានទទួលអំណោយពីសប្បុរសជន ជាស្បៀងអាហារ និងថវិកា របស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមចំណែកជួយដល់សមរភូមិជួរមុខ និងជនភៀសសឹក នៅរសៀល ថ្ងៃសុក្រ ៧កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអរគុណចំពោះសាខាសមាគមនារីកម្ពុជា ដើម្បសន្តិភាព និងអភិវឌ្ឍន៍ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបំពេញបេសកកម្មរបស់ខ្លួនបានទទួលនូវលទ្ធផលជាទីមោទនៈ នាថ្ងៃនេះ ដោយបានស្រុះស្រួលឯកភាពគ្នា ផ្ដល់ជាស្បៀង និងថវិកា មកចូលរួម ចំណែកជួយដល់សមរភូមិជួរមុខតាមរយៈសមាគមនារីនាពេលនេះ ។ ស្បៀង អាហារដែលទទួលបានថ្ងៃនេះ រួមមាន ក្រម៉ាចំនួន១៨០ក្រម៉ា.សារ៉ុង៦០. សាប៊ូកក់សក់ខ្សែចំនួន ២កេស(១៤០០កញ្ចប់). អង្ករ ចំនួន ៣០០គីឡូក្រាម. មីចំនួន៥០កេស.សាច់ក្រកចំនួន៥០គីឡូក្រា ម.ត្រីងៀតចំនួន៥០គីឡូក្រាម.សាច់បាក់យ៉ុងចំនួន ៥០គីឡូក្រាម.ត្រីខចំនួន១០កេស.ត្រីឆ្អើរចំនួន១០០ចង្កាក់. សណ្តែកដីលីងចំនួន៥០គីឡូក្រាម.ខ្ទឹមសចំនួន៥០គីឡូ ក្រាម.កញ្ចប់អាហារក្រៀមចំនួន៥០កញ្ចប់ (ត្រីងៀត ១០កន្ទុយ កាពិ ១០កែវតូច សាច់ក្រក២០គ).ឆៃប៉ូវប្រៃចំនួន ៥០គីឡូក្រាម. បាយកំប៉ុងក្រៀម (៥០កេសx២៤)ចំនួន ១០០កំប៉ុង និងថវិកាមួយចំនួន។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ស្មារតីរួមសាមគ្គី ខ្មែរតែមួយ ជួយគ្នាក្នុងគ្រាអាសន្ន កំពុងផុសផុលឡើង ធ្វើឱ្យប្រជាជនកម្ពុជាទាំងប្រទេស និងក្រៅប្រទេសរួមគ្នាជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំ ចូលរួមបរិច្ចាគ និងឧបត្ថម្ភនូវស្បៀងអាហារ និងសម្ភារប្រើប្រាស់ជូនដល់វីរៈកងទ័ពដែលកំពុងឈរជើងនៅសមរភូមិជួរមុខ និងគ្រួសារវីរកងទ័ព ព្រមទាំងបងប្អូនជនភៀសសឹក។ សម្ភារៈទាំងនេះ គឺជាការឆ្លើយតបចំពោះការលំបាក និងការខ្វះខាតជាច្រើន ដែលបងប្អូនកំពុងប្រឈម និងអាចជួយបន្ធូរបន្ថយបន្ទុកនៃការរស់នៅប្រចាំថ្ងៃរបស់បងប្អូន វីរៈកងទ័ពជួរមុខ និងជនភៀសសឹក ជាបណ្តោះអាសន្នបានមួយចំណែកធំផងដែរ ៕










