ជនបរទេសម្នាក់កាន់កាំបិតរួចឡើងទៅក្នុងអាគារ Home living ឆក់យកទូរស័ព្ទពីបុរសម្នាក់ទៀតឡេីងទៅអង្គុយស្រែកលើដំបូល​ ត្រូវសមត្ថកិច្ចឃាត់

ចែករំលែក៖

​  ភ្នំពេញ៖ បុរសម្នាក់ជាជនជាតិចិន​ បានកាន់កាំបិតលួចចូលទៅក្នុងអាគារHome livingរួចភ្ជង់ទៅលើបុរសម្នាក់ទៀតឆក់យកទូរស័ព្ទបានហេីយរត់ឡើងទៅអង្គុយស្រែកលើដំបូលអាគារ បង្កការផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនបានភ្លាមៗ​ កាលពីវេលាម៉ោង៨:២០នាទីយប់ ថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០២៥ចំណុចស្តុបពេទ្យចិន ស្ថិតនៅលើផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ​ គេឃេីញបុរសជនជាតិចិនម្នាក់ខាងលេីបានកាន់កាំបិត លួចចូលតាមរបងខាងក្រោយអាគារក្រុមហ៊ុនមួយកន្លែងហើយចូលទៅខាងក្នុងអាគារក្រោយមកក៏យកកាំបិតភ្ជង់ទៅលើបុរសម្នាក់ដែលស្នាក់នៅក្នុងបន្ទប់ ក្នុងក្រុមហ៊ុន រួចក៏ឆក់យកទូរស័ព្ទម៉ាក samsung មួយគ្រឿងបានសម្រេចក៏រត់គេចខ្លួនទៅជាន់ដំបូលខាងលើរួចអង្គុយស្រែកឆោរឡោបម្រុងនិងលោតចុះតែបានបងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការអន្តរាគមន៍ភ្លាមៗ។

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏ធ្វើការហ៊ុមព័ឃាត់បានបុរសជនជាតិចិនខាងលើនាំយកទៅប៉ុស្តិ៍នគរបាលសង្កាត់ទំនប់ទឹកដើម្បីសួរនាំបន្ត៕ដោយ​ ៖​ ភារ៉ា​  ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print