នគរបាលស្រុកអង្គស្នួលបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនបានជនសង្ស័យបាន ២ នាក់

ចែករំលែក៖

ខេត្តកណ្ដាល÷ មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលបានឲ្យដឹងនៅព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥នេះថា កម្លាំងនគរបាលបានបង្ក្រាបករណីជួញ ដូរ​ រក្សាទុក​ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)ដោយឃាត់ជនសង្ស័យ២នាក់។

មន្ត្រីខាងលើឲ្យដឹងថា នៅថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២៥វេលា ម៉ោង១៦និង២០នាទីនៅចំណុចផ្លូវបេតុង​ ភូមិព្រៃទន្លាប់​ ឃុំបែកចាន ស្រុកអង្គស្នួល សមត្ថកិច្ចបានឃាត់ខ្លួនជន សង្ស័យចំនួន០២នាក់ ប្រុស ឃាត់​ខ្លួន​ មានសារធាតុញៀនក្នុងទឹកនោម​(+)

១-ឈ្មោះ ធួក​ រតនៈ​ ហៅតឿ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ​មិនពិត​ប្រាកដ​ រស់នៅភូមិទួលស្រម៉​ ឃុំពេីក​ ស្រុកអង្គស្នួល ខេត្កកណ្តាល​ មុខសញ្ញាជួញដូរប្រហែល ១ខែ​ និងប្រើប្រាស់ច្រេីនលេីកប្រហែល០៤ឆ្នាំធ្លាប់ជាប់​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​០១លេីក​ រយៈ​ពេល​៣ឆ្នាំ៣ខែ​ បទជួញដូរនិងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និង២-ឈ្មោះ​ រី​ ចំរេីន​ ហៅបញ្ញា​ ភេទ​ប្រុស​ អាយុ១៧ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិនពិត​ប្រាកដ​ រស់នៅភូមិទួលស្រម៉​ ឃុំពេីក​ ស្រុក​អង្គស្នួល​ (​ ជួញដូរប្រហែល១ខែ​ និងប្រើប្រាស់ច្រេីនលេីកប្រហែល២ខែ)។

នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដករហូតវត្ថុតាង÷ម្សៅក្រាមសថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក)១ កញ្ចប់មធ្យមទម្ងន់២,៧៦ក្រាម,-ទូរស័ព្ទ​០១គ្រឿង​ ម៉ាក itel ពណ៌​ទឹកប្រាក់-ឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួន។

មន្ត្រីខាងលើឲ្យដឹងថា នៅមុនពេលកេីតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន បានទទួលព័ត៌មាន​ពីមហាជន​ល្អថាមានមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ នៅចំណុចភូមិព្រៃទន្លាប់​ ឃុំបែកចាន​ ។ ក្រោយពីទទួលព័ត៌មានបាន​ កម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកេីតហេតុ​ ស៊េីបអង្កេតស្រាវជ្រាវបង្ក្រាបឃាត់ខ្លួន​ជនសង្ស័យ​បាន២នាក់​ ដកហូតម្សៅក្រាមសថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក)០១កញ្ចប់មធ្យម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនរួចបញ្ជូនមក កាន់អធិការដ្ឋាននគរបាលស្រុក​ ដេីម្បីសួរនាំបន្តនីតិវិធី។

...

ចំពោះមុខសមត្ថកិច្ច​ ជនសង្ស័យទាំង២នាក់បានឆ្លេីយ សារភាពថា​ ពួកខ្លួនបានទៅទិញថ្នាំញៀនម៉ាទឹកកក១ កញ្ចប់មធ្យម​ ក្នុងតម្លៃ១២ម៉ឺនរៀល​ យកទៅរំលែកលក់បន្តនិងប្រេីប្រាស់ជាមួយគ្នា។ ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print