ភ្នំពេញ៖ យោងតាមតាមការលើកឡើងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះថា៖ កម្ពុជា និងថៃ ឯកភាពគ្នាលើបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នេះ វេលាម៉ោង ១២ ថ្ងៃត្រង់ គឺជាការឈប់បាញ់នៅហ្នឹងកន្លែង អ្នកណាឈរជើងនៅកន្លែងណា គឺនៅកន្លែងនោះ។
លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា បទឈប់បាញ់នេះ មិនធ្វើឱ្យប៉ះពាល់ដល់រឿងខ្សែបន្ទាត់ព្រំដែន និងការខណ្ឌសីមា ដែលត្រូវដោះស្រាយជាមួយគ្នាបន្តទៀត តាមយន្តការ JBC និងតាមច្បាប់អន្តរជាតិ ព្រោះកម្ពុជា និងថៃ មានខ្សែបន្ទាត់ព្រំដែនជាមួយគ្នា ដែលជាខ្សែបន្ទាត់ព្រំដែនអន្តរជាតិ ដូចមានកំណត់ក្នុងកឋាខណ្ឌទី៣។
២. ភាគីទាំងពីរឯកភាពគ្នារក្សាការឈរជើងនៃកងកម្លាំងរបស់ខ្លួននៅទីតាំងបច្ចុប្បន្ន ដោយមិនត្រូវ ធ្វើសកម្មភាពចល័តកងកម្លាំងបន្ថែមទៀត។ មិនត្រូវឱ្យមានការធ្វើសកម្មភាពចល័តកងកម្លាំង ដោយរាប់បញ្ចូលទាំងការល្បាតចូលទៅទីតាំងរបស់ភាគីម្ខាងទៀត។
៣. ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យ ប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគី ទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌ សីមាព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេស ទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នា ថានឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចំរុះព្រំដែន ដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចំរុះនៅលើទីតាំងជាក់ស្តែង ដោយរាប់បញ្ចូលទាំង សុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចំរុះព្រំដែននឹងផ្តល់អាទិភាព ខ្ពស់បំផុតចំពោះការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ ដែលមាន ជនស៊ីវិលរស់នៅ៕
ដោយ៖តារា










