អង្គការសហប្រជាជាតិ៖ កិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជានឹងថៃ ជាជំហានវិជ្ជមានឆ្ពោះទៅរកការសម្រាលទុក្ខលំបាកជនស៊ីវិលនិងបញ្ចប់អរិភាពនាពេលបច្ចុប្បន្ន

ចែករំលែក៖

អ.ស.ប.៖ លោក Stéphane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍ពីទីក្រងញូវយ៉ក នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះថា៖ «អគ្គលេខាធិការអង្គការសហប្រជាជាតិសូមស្វាគមន៍កិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជានឹងថៃ ដែលជាជំហានវិជ្ជមានឆ្ពោះទៅរកការសម្រាលទុក្ខលំបាករបស់ជនស៊ីវិល បញ្ចប់អរិភាពនាពេលបច្ចុប្បន្ន និងបង្កើតបរិយាកាសអំណោយផលដល់ការសម្រេចបាននូវសន្តិភាពយូរអង្វែង។

អគ្គលេខាធិការអង្គការសហប្រជាជាតិ សូមថ្លែងអំណរគុណចំពោះម៉ាឡេស៊ី ដែលជាប្រធានអាស៊ានបច្ចុប្បន្ន ក៏ដូចជាប្រទេសចិន និងសហរដ្ឋអាមេរិកចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការគាំទ្រដល់ដំណោះស្រាយដោយសន្តិវិធីនៃស្ថានការណ៍។
អង្គការសហប្រជាជាតិត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែង សំដៅរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់»៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print