រថយន្ត២គ្រឿងបុកគ្នានៅស្តុបផ្លូវបំបែកជាបួនបណ្តាលឲ្យមួយគ្រឿងរេចង្កូតឡើងខឿនទៅបុកបង្កាន់ដៃព័ទ្ធសួនច្បាររងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បេីករថយន្ដ Ford Terri មួយគ្រឿងឆ្លងស្តុបផ្លូវបំបែកជាបួនមិនប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាក Ford Ranger បើកឆ្លងស្តុបដូចគ្នាចំពាក់កណ្តាលចំហៀងខាងស្តាំពេញទំហឹងរួចបន្តល្បឿនទៅបុករបង្កាន់ដៃព័ទ្ធសួនច្បារងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកលពីរវេលាម៉ោង១១:៥៥នាទីយប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ចំណុចនិងហ្នឹងស្តុបផ្សារទំនើបÆON2) ស្ថិតក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។

បើតាមការបញ្ជាក់ពីរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកFord Ranger ពណ៌ខ្មៅពាក់ ផ្លាកលេខ កម្ពុជា VBS.8389 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ១០០៣ក្នុងទិសដៅពីជើងទៅត្បូងឆ្លងស្តុបផ្លូវបំបែកជាបួនក្នុងល្បឿនលឿនខណះពេលបើកឆ្លងដល់ពាក់កណ្តាលស្តុប ស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងទៀតម៉ាកFord Terri ពណ៌ខ្មៅពាក់ ផ្លាកលេខ ភ្នំពេញ 2BX-6396 បើកបរដោយនារីម្នាក់ធ្វើដំណើរចេញពីផ្លូវ៩២ទិសដៅពីលិចទៅកើតបើកឆ្លងស្តុបផ្លូវបំបែកជាបួនដូចគ្នាក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត Ford Rangerចំពាក់កណ្តាលចំហៀងខាងស្តាំពេញទំហឹងបណ្តាលឲ្យកំពឹតនិងរងការខូចខាតយ៉ាងដំណំហើយរថយន្តបង្កបន្តល្បឿនទៅបុកបង្កាន់ដៃព័ទ្ធសួនច្បាបណ្តាលឲ្យបាក់មួយកង់ ទើបរថយន្តទៅមុខលែងរួចសំណាងល្អមិនបង្កឲ្យមានគ្រោះងថ្នាក់ដល់មនុស្ស។

...

ក្រោយ ពេល កេីត ហេតុដោយភាគីទាំងសងខាងបានព្រមព្រៀងយករថយន្តទៅជួសជុសរៀងៗខ្លួន ចំណែកឯថ្លៃខូចខាតបង្កាន់ដៃ ត្រូវបាននារីជាម្ចាស់រថយន្តសងជាសំណងបញ្ចប់រឿងនៅហ្នឹងកន្លែងកើតហេតុ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print