បង្រ្កាបក្មេងទំនើង២ក្រុម(៧នាក់) ករណីវាយគ្នាលើផ្លូវសាធារណៈ នៅភូមិ០១ ខណ្ឌបឹងកេងកង

ចែករំលែក៖

ភ្នំពេញ÷ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញបានអត់ដឹងនៅថ្ងៃទី២៧ខែធ្នូនេះថា កម្លាំងមានសមត្ថកិច្ចបង្រ្កាបបានហើយក្មេងទំនើង២ក្រុមវាយគ្នាលើផ្លូវសាធារណៈក្នុងភូមិ០១ ខណ្ឌបឹងកេងកងសរុប៧នាក់ ។

មន្ត្រីនគរបាលខណ្ឌបឹងកេងកងបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញព្រហ្មទណ្ឌ,អធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកងសហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវតាមជំនាញបង្រ្កាបក្មេងទំនើង ៧នាក់ករណី ហិង្សាដោយចេតនា (វាយគ្នាទៅ វិញទៅមក) ប្រព្រឹត្តនៅចំណុចផ្លូវព្រះមុនីវង្ស ភូមិ០១ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៥ នាវេលាម៉ោងប្រហែល ០៣:០០ ទៀបភ្លឺ ។

ក្រោយកើតហេតុ នៅថ្ងៃដដែលវេលាម៉ោងប្រហែល ១៤និង៣០ កម្លាំងជំនាញស្រាវជ្រាវឃាត់ជនសង្ស័យ ៤ នាក់ ៖
១-ឈ្មោះ លឹម លីហៀង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ (គ្មានសារធាតុញៀន) ។
២-ឈ្មោះ ហួង ម៉េងគ័ង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ (គ្មានសារធាតុញៀន) ។
៣-ឈ្មោះ ឃុត សុភ័ក្រ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ (គ្មានសារធាតុញៀន) ។
៤-ឈ្មោះ ឌី ដារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ (គ្មានសារធាតុញៀន) ។

បន្ទាប់មករហូតដល់ម៉ោងប្រហែល ១៧:១០នាទី ថ្ងៃខែឆ្នាំ ដដែល កម្លាំងជំនាញបានបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ បន្ថែមទៀត ៖

១.ឈ្មោះ សុំ សុីនិល ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ, ២.ឈ្មោះ ហ៊ឹម បូណា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ, ៣.ឈ្មោះ ស៊ៀង គឹមសេង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ។ (នៅជនសង្ស័យសេសសល់ចំនួន ២នាក់ទៀតសមត្ថកិច្ចកំពុងធ្វើការងារតាមជំនាញ) ។

វត្ថុតាងដកហូត ៖ ម៉ូតូ ០៣គ្រឿង ,ទូរស័ព្ទដៃ ០៤គ្រឿង និង ធុងទឹកកក ០១ ។

...

បច្ចុប្បន្ន ជនសង្ស័យ ០៧នាក់ ខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print