ប្រទេសនីហ្សេរីយ៉ាបានទទួលជ័យជម្នះក្នុងការប្រកួតជាមួយទុយនីស៊ីនៅចុងសប្តាហ៍ដើម្បីឈានដល់វគ្គ 16 ក្រុមចុងក្រោយនៃពានរង្វាន់ Africa Cup of Nations (Afcon) ឆ្នាំ 2025 នៅម៉ារ៉ុក។
តាមរយៈគ្រាប់បាល់របស់ Victor Osimhen, Wilfred Ndidi និង Ademola Lookmanនីហ្សេរីយ៉ាបាននាំមុខមុន3-0ទៅហើយមុនចប់ការប្រកួតនៅសល់17នាទីទៀតតែប៉ុំណ្ណោះ ប៉ុន្តែកីឡាករ Montassar Talbi និង Ali Abdi តាមពីក្រោយបាន2គ្រាប់វិញ ហើយទុយនីស៊ីស្ទើរតែតាមបានស្មើទៀតផងតែពុំមានសំណាង ដោយលទ្ធផលចុងក្រោយគឺនីហ្សេរីយ៉ាឈ្នះ3-2។
ជ័យជម្នះនេះមានន័យថាក្រុមឈ្នះ Afcon បីសម័យនីហ្សេរីយ៉ាមាន 6 ពិន្ទុ ហើយត្រូវបានធានាបានចំណាត់ថ្នាក់កំពូលក្នុងពូល C ជាមួយនឹងការប្រកួតដែលនៅសល់ ហើយនឹងត្រូវជួបក្រុមលេខ 3 ពីពូល A, B ឬ F នៅជុំបន្ទាប់។ ទុយនេស៊ីមាន ៣ ពិន្ទុជាមួយ អ៊ូហ្គង់ដា និង តង់ហ្សានី មាន ១ ពិន្ទុដូចគ្នា បន្ទាប់ពីគូប្រជែង អាហ្រ្វិកខាងកើត ស្មើ ១-១ កាលពីថ្ងៃសៅរ៍៕










