ប្រជាសហគមន៍ប្រទះឃើញសត្វខ្ទីង១ក្បាលស្លាប់ក្នុងខេត្តឧត្តរមានជ័យ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ÷ ប្រជាសហគមន៍ប្រទះឃើញសត្វខ្ទីង ឈ្មោល ចំនួន១ក្បាល ដេកងាប់នៅក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ។

បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ មន្ដ្រីឧទ្យានុរក្សប្រចាំស្នាក់ការអូរអំបិល ក្នុងដែនជម្រក សត្វព្រៃគូលែន-ព្រហ្មទេព ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ សហការជាមួយមន្រ្តី នៃអង្គការអភិរក្សជម្រកសត្វព្រៃកម្ពុជា (Cambodia Wildlife Habitat Conservation Organisation) និងប្រជាសហគមន៍ នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ បានចុះទៅពិនិត្យ ជាក់ស្ដែង ខ្ទីងដែលស្លាប់ ជាខ្ទីងឈ្មោល មានវ័យចំណាស់ខ្លាំង និងនៅលើកជើងក្រោយខាងស្តាំ មាន ស្នាមជាប់ខ្សែ (ចាស់) ស្ថិតនៅភូមិអូរផ្អាវ ឃុំ ត្រពាំង ប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។

នៅលើដងខ្លួន មិនមានស្នាម ឬរោគសញ្ញាអ្វីសង្ស័យ ពីមូលហេតុនៃការស្លាប់សត្វព្រៃ។ ប៉ុន្តែមន្រ្តីឧទ្យានុរក្សនិងសមត្ថកិច្ចមូលដ្ឋាន បានរៀបចំរក្សាទុកដាក់សំណាកឱ្យបានត្រឹមត្រូវ ព្រមទាំងបន្តធ្វើការស្រាវជ្រាវនិងចាត់ វិធានការបន្ថែម។

សូមបញ្ជាក់ថា សត្វខ្ទីងត្រូវបានកត់ត្រានៅក្នុងបញ្ជី ក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក។ កន្លងមកកត្តាគំរាមកំហែងដល់វត្តមានរបស់ខ្ទីង រួមមាន ការបាត់បង់ទីជម្រក ការប្រមាញ់យកស្នែង សាច់ និងផ្នែកផ្សេងៗទៀត ព្រមទាំងជំងឺឆ្លងពីសត្វស្រុកផងដែរ។

សត្វខ្ទីងគឺជាថនិកសត្វនៃពពួកគោសាទិស ស៊ីស្មៅនិងរុក្ខជាតិជាអាហារដែល មានមាឌធំជាងគេនៅក្នុង ចំណោមពពួកគោសាទិស នៅលើពិភពលោក។

...

បច្ចុប្បន្ន ពុំមានតួលេខប៉ាន់ស្មានផ្លូវការ អំពីចំនួនសត្វខ្ទីងនៅ ក្នុងប្រទេសកម្ពុជាទេ។ ប៉ុន្តែ គេប្រទះឃើញខ្ទីងមានវត្តមានភាគច្រើន នៅតំបន់ខ្ពង់រាបភាគខាងកើត និងមួយចំនួននៅភាគខាងជើង ក្នុងព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង នៃតំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print