នគរបាលស្រុកសាមគ្គីមុនីជ័យបេីក​ប្រតិបត្ដិការបង្រ្កាបគ្រឿងញៀន​ ឃាត់ជាបន្ដបន្ទាប់​សរុប៦នាក់​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ ដោយអនុវត្ដតាមបទបញ្ជាដឹកនាំពី​លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំពង់ស្ពឺ​ ថ្ងៃអាទិត្យ​ ៩កើត​ ខែបុស្ស​ ឆ្នាំ​ ម្សាញ់សប្តស័ក​ ពុទ្ធសករាជ​ ២៥៦៩​ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ​២០២៥ កំលាំងអធិការដ្ឋាន​នគរបាលស្រុកសាមគ្គីមុនីជ័យ បា​ន​ល្បាតនៅចំណុចផ្លូវលំខាងជើងភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុក​សាមគ្គី​មុនីជ័យ បាន​ឃើញ​មុខ សញ្ញា​សង្ស័យ​ចំនួន២នាក់ ១. ឈ្មោះ លាប លីន ភេទប្រុស អាយុ ២៤ឆ្នាំ​ រស់នៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ​ ២.ឈ្មោះ ឡូង វ៉ាន់ថន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិពង​ទឹក ឃុំដំ​ណាក់រាំង ស្រុកសាមគ្គីមានជ័យ។

ត្រួតពិនិត្យ​ឆែកឆេរ​រកឃេីញ​:- ម្សៅ​ក្រាម​ពណ៌​សសង្ស័យជាគ្រឿងញៀន​ចំនួន​ ១​ កញ្ចប់​ – ទូរស័ព្ទ​ដៃ​ចំនួន ២ គ្រឿង​ – ម៉ូតូ ០១ គ្រឿង- ឧបករណ៍​កែ​ច្នៃ​សម្រាប់​ប្រើប្រាស់​គ្រឿង​ញៀន​មួយ​ចំនួន ។

ផ្អែកតាម​ចម្លើយ​ ​និងបានការសម្រប​សម្រួ​ល​នីតិវិធី​ពី​តំណាង​អយ្យការ អម​សា​លា​ដំបូង​ខេត្ត​កំពង់​ស្ពឺ សមត្ថកិច្ចដឹកនាំពីលោកវរសេនីយ៍ទោ​ សាវ​ សុភក្ដី​អធិ​ការនគរបាលស្រុក​សាមគគីមុនីជ័យ​ បាន​បន្ត​ឃាត់​ខ្លួន​ជនសង្ស័យ​បា​ន​ចំនួន ៤ នាក់បន្ថែមទៀត​ ៖​

១. ឈ្មោះ ងាន ធូ ភេភេទប្រុស អាយុ៣៦ឆ្នាំ ២.​ឈ្មោះ ជិន សុផ​ល ភេទប្រុស អា​យុ​២៣ឆ្នាំ​ ៣.ឈ្មោះ ជិន ផុន ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំងបីររស់នៅភូមិពងទឹក ឃុំដំ​ណាក់រាំង ស្រុ​ក​សា​មគ្គី​មុនីជ័យ​ ៤.ឈ្មោះផាត រត​នា ភេទប្រុស អាយុ១៦ឆ្នាំរស់នៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័​យ​ និងបានឆែកឆេររក​ឃេីញ​សម្ភារៈ​មួយ​ចចំនួន=ម្សៅក្រាមពណ៌សសង្ស័យជា​គ្រឿងញៀនចំនួន ១៤ កញ្ចប់​ – ទូរស័ព្ទ​ដៃ​ចំនួន ៣ គ្រឿង​ – ជញ្ចឹងអេឡិចត្រូនិច ១ គ្រឿង- បារីអេឡិចត្រូនិច (YOOZ) ១ គ្រឿង​ – ម៉ូតូចំនួន ៣ គ្រឿង​ – កាំបិតចំនួន ៦ ដើម​ – ដាវចំនួន ២ ដើម​ – កាំភ្លើងកែច្នៃប្រើខ្យល់ចំនួន ០៤ ដើម​ – ឧបករណ៍​កែ​ច្នៃ​សម្រាប់​ប្រើប្រាស់​គ្រឿង​ញៀន​មួយ​ចំនួន​។

...

ករណីខាងលេី​ បានបញ្ជូនជនសង្ស័យនិងវត្ថុតាងមក​កា​ន់អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ​ កសាងសំ​ណុំរឿងបញ្ជូនទៅការិយាល័យ​ ដេីម្បីបន្ដ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print