បុរសជនជាតិចិនម្នាក់ដកកាំភ្លើងភ្ជង់ម្ចាស់ហាង​ ហូណន ប៊ូប៊ូ ហ្គាវសេងហួ​ រួចបាញ់១គ្រាប់ ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់បានភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ បុរសជាជនជាតិចិនម្នាក់ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យចុះមកធ្វើការឃាត់ខ្លួនបានភ្លាមៗរួមទាំងអាវុធខ្លីមួយ ក្រោយពេលចូលទៅក្នុងហាងម៉ាតមួយកន្លែងរួចបង្កជម្លោះជាមួយម្ចាស់ហាងនិងដកកាំភ្លើងបាញ់មួយគ្រាប់​ កាលពី វេលាម៉ោង២ជាងរំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចហាងម៉ាតមួយកន្លែងយីហោ ហូណន ប៊ូប៊ូ ហ្គាវ សេងហួ )ជាប់ផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​     តាមប្រភពព័ត៌មានកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុដោយពួកគាត់បានឃើញបុរសជនជាតិចិនម្នាក់និងជាខ្មាន់កាំភ្លើងបានចូលមកក្នុងម៉ាតមួយកន្លែងនៅជាប់ផ្លូវ៦០ម៉ែត្រ ក្រោយមកពុំដឹងមានទំនាស់អ្វីនោះទេក៏បុរសជានជាតិចិនរូបនោះបានដកកាំភ្លើងភ្ជង់ស្រ្តីជាម្ចាស់ហាង បន្ទាប់មកក៏ឈានទៅដល់ផ្ទុះអាវុធចំនួនមួយគ្រាប់ រួចក៏ភាគីម្ចាស់ហាងរត់ទៅចាប់និងប្រតាយប្រតប់គ្នានិងឃាត់បុរសជនជាតិចិននិងជាខ្មាន់កាំភ្លើងបានភ្លាមៗហើយរាយការណ៍ទៅសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ភ្លាមៗ។ សំណាងល្អមិនបង្កឲ្យមាននាក់រងរបួស។

...

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញចុះមកដល់ធ្វើការឃាត់ខ្លួនបុរសជនជាតិចិនជាខ្មាំងកាំភ្លើងរួមទាំងអាវុធខ្លីមួយដើមនាំយកទៅប៉ុស្តិ៍នគបាលសង្កាត់ចក្រអង្រែលើដើម្បីសួរនាំនិងបន្តនិតិវិធី ចាត់ការទៅតាមច្បាប់៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print