នគរបាលខេត្តព្រះសីហនុ បន្តចុះល្បាតតាមតំបន់ឆ្នេរ ដើម្បីការពារ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តក្នុងខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ អនុវត្តតាមអនុសាសន៍ដឹកនាំលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃចន្ទ ទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ កម្លាំងការិយាល័យនគរបាលទេសចរណ៍ កម្លាំងការិយាល័យសុខាភិបាល និងកម្លាំងកងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះល្បាតតាមតំបន់ឆ្នេរ ដើម្បីការពារ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តក្នុងខេត្តព្រះសីហនុ ។

ដោយឡែកកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក ចុះត្រួតពិនិត្យ ជលយានយន្តធ្វើអាជីវកម្ម ដើម្បីធានាសុវត្ថិភាពបច្ចេកទេសជលយានយន្ត និងការពារសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តនៅតាមបណ្តាកោះនានា។ 

ជាមួយគ្នានេះ​ កម្លាំង​ការិយាល័យនគរបាលចរាចរណ៍​ផ្លូវ​គោក​​ ជារៀង​រាល់​ថ្ងៃ​ តែងតែ​ចុះធ្វើការ​អប់រំ​ណែនាំ​ ផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យលេខ ៣៩អនក្រ.បក ដល់​អ្នក​បេីកបរ​យានយន្ត​គ្រប់​ប្រភេទ​ ឱ្យ​យល់​ដឹង​ពី​សុវត្ថិភាព​ក្នុង​ការ​បេីកបរ​ អត្ថប្រយោជន៍​នៃ​ការ​ពាក់​មួក​សុវត្ថិភាព​ កុំ​ឱ្យ​បេីកបរ​បញ្ច្រាស់ទិស​ចរាចរណ៍​ គោរព​ផ្លាក​សញ្ញា​-ភ្លើង​សញ្ញា​ចរាចរណ៍​ កុំ​បេីកបរ​លេីស​ល្បឿន​កំណត់​ ដេីម្បី​ជៀសផុត​ពី​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​កេីត​ឡើង​ជាយថាហេតុ​ ផងដែរ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print