ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា អនុវត្តតាមអនុសាសន៍ដឹកនាំលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃចន្ទ ទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ កម្លាំងការិយាល័យនគរបាលទេសចរណ៍ កម្លាំងការិយាល័យសុខាភិបាល និងកម្លាំងកងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះល្បាតតាមតំបន់ឆ្នេរ ដើម្បីការពារ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តក្នុងខេត្តព្រះសីហនុ ។
ដោយឡែកកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក ចុះត្រួតពិនិត្យ ជលយានយន្តធ្វើអាជីវកម្ម ដើម្បីធានាសុវត្ថិភាពបច្ចេកទេសជលយានយន្ត និងការពារសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តនៅតាមបណ្តាកោះនានា។
ជាមួយគ្នានេះ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ជារៀងរាល់ថ្ងៃ តែងតែចុះធ្វើការអប់រំណែនាំ ផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យលេខ ៣៩អនក្រ.បក ដល់អ្នកបេីកបរយានយន្តគ្រប់ប្រភេទ ឱ្យយល់ដឹងពីសុវត្ថិភាពក្នុងការបេីកបរ អត្ថប្រយោជន៍នៃការពាក់មួកសុវត្ថិភាព កុំឱ្យបេីកបរបញ្ច្រាស់ទិសចរាចរណ៍ គោរពផ្លាកសញ្ញា-ភ្លើងសញ្ញាចរាចរណ៍ កុំបេីកបរលេីសល្បឿនកំណត់ ដេីម្បីជៀសផុតពីករណីគ្រោះថ្នាក់ចរាចរណ៍កេីតឡើងជាយថាហេតុ ផងដែរ៕ដោយ៖តារា










