អគ្គីភ័យ​ឆាបឆេះ​បន្ទប់​សណ្ឋាគារ​CLOVER HOTEL ផ្អើល​សមត្ថកិច្ចនិងរថយន្ត​ពន្លត់​អគ្គីភ័យ​ចេញ​ទៅ​អន្តរាគមន៍​

ចែករំលែក៖

​ ភ្នំពេញ​៖ សណ្ឋាគារយីហោ​ CLOVER HOTELត្រូវបានអគ្គីភ័យ​ឆាបឆេះផ្សែងយ៉ាងខ្មួរខ្មាញ់​ផ្អើល​ពលរដ្ឋ​រាយការណ៍​ជូន​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់​អគ្គីភ័យ​អន្តរាគមន៍​បាញ់​ពន្លត់​ ។

​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ ៣និង​៣០នាទី​យប់​ថ្ងៃ​ទី​៣០ខែធ្នូ​ឆ្នាំ​២០២៥​ ចំនុច​សណ្ឋាគារ​ ក្លវេីរ​ (CLOVER HOTEL)​ដែល​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនីវង្ស​ កែង​ផ្លូវ​៣៦០​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ។

​ តាម​ប្រភព​ព័ត៌មាន​ បានឲ្យ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេបាន​ឃើញ​មាន​ភ្លើង​ហុយ​ផ្សែង​ខ្មួរខ្មាញ់​ ចេញ​បន្ទប់​សណ្ឋាគារ​ ជាន់​ទី​២​ តែ​មិន​ថា​ឆេះ​អ្វី​នោះ​ទេ​ ទើប​ផ្អើល​ ដល់​ភ្ញៀវ​នាំ​គ្នីគ្នា​រត់​គេច​មកក្រៅ​ ហេីយ​មាន​អ្នក​ខ្លះ​រាយការណ៍​ប្រាប់​សន្តិសុខ​នៅ​ទីនោះ​ រាយការណ៍​បន្ត​ជូន​សមត្ថកិច្ច​សុំ​ជំនួយ​រថយន្ត​ពន្លត់​អគ្គីភ័យ​អន្តរាគមន៍​បាញ់​ពន្លត់​ផង​ដែរ​ ។
​ ករណី​នេះ​ផង​ដែរ​ បន្តិច​ក្រោយ​មក​ គេបាន​ឃើញ​មាន​រថយន្ត​ពន្លត់​អគ្គីភ័យ​ របស់​ការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គីភ័យ​ចេញ​ទៅ​អន្តរាគមន៍​ចំនួន​៨គ្រឿង​ ដោយ​បានពន្លត់​រហូត​ដល់​ម៉ោង​ ៤និង​៣០នាទី​យប់​ថ្ងៃ​ដដែល​ ទេីប​រលត់​ទៅ​វិញ​ជាស្ថាពរ​ ។
​ ករណី​នេះ​សមត្ថកិច្ច​មិន​ទាន់​អាច​បញ្ជាក់​ពី​មូលហេតុ​ និង​ទំហំ​នៃ​ការ​ខូចខាត​បាន​នៅ​ឡើយ​នោះ​ទេ​ ខណៈ​សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ​ ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print