ភ្នំពេញ៖ សណ្ឋាគារយីហោ CLOVER HOTELត្រូវបានអគ្គីភ័យឆាបឆេះផ្សែងយ៉ាងខ្មួរខ្មាញ់ផ្អើលពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍បាញ់ពន្លត់ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣និង៣០នាទីយប់ថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៥ ចំនុចសណ្ឋាគារ ក្លវេីរ (CLOVER HOTEL)ដែលស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវ៣៦០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញមានភ្លើងហុយផ្សែងខ្មួរខ្មាញ់ ចេញបន្ទប់សណ្ឋាគារ ជាន់ទី២ តែមិនថាឆេះអ្វីនោះទេ ទើបផ្អើល ដល់ភ្ញៀវនាំគ្នីគ្នារត់គេចមកក្រៅ ហេីយមានអ្នកខ្លះរាយការណ៍ប្រាប់សន្តិសុខនៅទីនោះ រាយការណ៍បន្តជូនសមត្ថកិច្ចសុំជំនួយរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍បាញ់ពន្លត់ផងដែរ ។
ករណីនេះផងដែរ បន្តិចក្រោយមក គេបានឃើញមានរថយន្តពន្លត់អគ្គីភ័យ របស់ការិយាល័យបង្ការនិងពន្លត់អគ្គីភ័យចេញទៅអន្តរាគមន៍ចំនួន៨គ្រឿង ដោយបានពន្លត់រហូតដល់ម៉ោង ៤និង៣០នាទីយប់ថ្ងៃដដែល ទេីបរលត់ទៅវិញជាស្ថាពរ ។
ករណីនេះសមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីមូលហេតុ និងទំហំនៃការខូចខាតបាននៅឡើយនោះទេ ខណៈសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕












