ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃេីញចង ក សម្លាប់ខ្លួននៅលេីផ្លាកប៉ាណូមួយកន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ១ នៅស្តុបវត្តនិរោធ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ វេលាម៉ោង២និង៣០នាទីយប់ទាបភ្លឺ ថ្ងៃទី30 ខែធ្នូ ឆ្នាំ២០២៦។
ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេ ហេីយក៏មិនដឹងមានវិបត្តិអ្វីនោះដែរ។
...
តាមប្រជាពលរដ្ឋបានឃេីញហេតុការបានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ គេបានឃេីញបុរសខាងលេីមិនដឹងមកពីណាក៏បានឡេីងលេីផ្លាប៉ាណូកាត់ទទឹងផ្លូវជាតិលេខ១ ភ្លាមនោះមានពលរដ្ឋជាច្រេីនបានហាមមិនឲ្យឡេីងនិងហៅឲ្យចុះមកវិញតែបុរសនោះមិនចុះដោយដេីរចុះដេីរឡេីងនៅលេីផ្លាកប៉ាណូនោះ។
លុះមកដល់វេលាទាបភ្លឺស្រាប់តែឃេីញចងការសម្លាប់ខ្លួនស្លាប់បាត់ទៅហេីយ ទេីបរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យនិងកាត់ខ្សែយកសពចុះមកក្រោមវិញ៕
ដោយ៖សុខាសែនជ័យ










