ខេត្តតាកែវ៖ ប្រជាពលរដ្ឋបានប្រទះឃេីញម៉ូតូហុងដាឌ្រីមមួយគ្រឿងប្លុងចោលវាលស្រែដោយមិនដឹងថាជាករណីអ្វីទេីបរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចភូមិ ខ្វាវ ឃុំលំចង់ ស្រុកសំរោង
ខេត្តតាកែវ។
ម៉ូតូដែលប្រទះឃេីញប្លុងចោលនោះម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៦ ។
តាមសមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានថាមានពលរដ្ឋប្រទះឃេីញម៉ូតូមួយគ្រឿងនៅកណ្តាលវាលស្រែ ភ្លាមនោះកម្លាំងសម្ថកិច្ចក៏ចុះទៅដល់ចំណុចកេីតហេតុនិងបានយកម៉ូតូខាងលេីមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលនគរបាលលំចង់ដេីម្បីស្វែងរកម្ចាស់។
សមត្ថកិច្ចអំពាវនាវបេីបងប្អូនបានបាត់ម៉ូតូដូចខាងលេីសូមយកឯកសារមកផ្ទាងផ្ទាត់ ទទួលយកម៉ូតូទៅវិញ៕
ដោយ៖សុខាសែនជ័យ









