សប្បុរសជនបន្ដនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈ និងថវិកាជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្ដដឹកទៅចែកវីរកងទ័ពជួរមុខ និងជនភៀសសឹក

ចែករំលែក៖

ភ្នំពេញ៖ ….សាច់ជ្រូក-សាច់គោស្រស់ ប្រមាណ៧តោន រួមជាមួយ និងថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈចាំបាច់មួយចំនួន ត្រូវបានសប្បុរសជនបន្ដ នាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខនិង ជនភៀសសឹក បើទោះបីមានបទឈប់បាញ់,ជនភៀសសឹកមួយចំនួនត្រូវបានត្រឡប់ទៅលំនៅដ្ឋានវិញក៏ដោយហើយវីរកងទ័ពកម្ពុជាទាំង១៨រូប ក៏ត្រូវបានថៃដោះលែង បញ្ជូនមកដល់កម្ពុជាដោយសុវត្ថិភាពក្តីយ៉ាងណាក្ដី ។

    សាច់ជ្រូក-សាច់គោស្រស់ គ្រឿងឧបភោគ បរិភោ និងសំភារៈទាំងអស់នេះ គ្រោង នឹងដឹកបញ្ជូនទៅទិសព្រះវិហារនៅថ្ងៃអាទិត្យស្អែកនេះ ដើម្បីបែងចែកជូនវីរកងទ័ពជួរមុខ។

  នៅសាលារាជធានីភ្នំពេញ អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនរាល់ថ្ងៃ ដោយមានថ្នាក់ ដឹកនាំនិងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញនៅចាំទទួលគ្រប់ ពេលវេលា ។ សម្រាប់ថ្ងៃសៅរ៌ទី០៣ ខែមករា ឆ្នាំ២០២៦នេះមាន លោក ឯក ឃុនដឿន និង លោក  ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ជាច្រើនរូបទៀត បានទទួលសាច់ជ្រូក-សាច់គោស្រស់និងគ្រឿងឧបភោគ បរិភោគ និងសម្ភារៈ ចាំបាច់មួយចំនួនពីសប្បុរសជនជាហូរហែរ ។ 

      នៅរសៀលថ្ងៃសៅរ៌ទី ០៣ ខែមករា ឆ្នំ២០២៦នេះដដែលនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានអញ្ជើញពិនិត្យមើលការលើកដាក់គ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួន ចូលចូលដែលត្រូវនាំយកទៅប្រគល់ជូនចែកជូនដល់វីរកងទ័ពជួរមុខ និងជន ភៀសសឹកនៅទិសខេត្តព្រះវិហារ នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦នេះផងដែរ ។ 

      ក្នុងឱកាសនោះ លោក ឯក ឃុនដឿន អភិបាលរងរា ធានីភ្នំពេញ តំណាង លោក ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណចំពោះ សប្បុរសជន ទាំងអស់ដែលបានបន្ដនាំយកអំណោយមកជូន ដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក។ ទឹកចិត្តដ៏សប្បុរសធម៏នេះ ពិតជាបានរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធជួរមុខទាំងអស់ ដែលបានខិតខំការ ពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំ ដែលបានឆ្លុះ បញ្ចាំងពីខឿនការពារជាតិប្រជាជន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី  ៕. ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print