ចុះលេងទឹកសមុទ្រជាមួយមិត្តភក្តិលង់ស្លាប់ម្នាក់នៅខេត្តកោះកុង

ចែករំលែក៖

កោះកុង ៖ យុវតីសិស្សសាលាម្នាក់ បានស្លាប់ដោយលង់ទឹកសមុទ្រ ខណៈចុះលេងទឹកជាមួយមិត្តភក្តិ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីរសៀលម្សិលមិញ នៅឆ្នេរកោះស្នេហ៍ ឡុងប៊ិច ក្នុងខេត្តកោះកុង។ ក្រោយកើតហេតុ សមត្ថកិច្ច និងក្រុមគ្រួសារ បានចុះរាវរក រហូតដល់វេលាម៉ោង ៤ និង ១៥ នាទីរសៀលថ្ងៃដដែល ទើបរកឃើញសព។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សែត ណាលីណា អាយុ ១៣ ឆ្នាំ ជាសិស្សវិទ្យាល័យកោះកុង មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ យុវតីរងគ្រោះ និងមិត្តភក្តិបានទៅលេងឆ្នេរឡុងប៊ិច ខណៈមិនចេះហែលទឹក បានចុះលេងទឹក ហើយក៏លង់លិចបាត់ខ្លួន។ ក្រោយពិនិត្យកោសល្យវិច័យ សមត្ថកិច្ចបញ្ជាក់ថា ស្លាប់ដោយលង់ទឹក៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print