ម្តាយសម្រេចចិត្តប្តឹងកូនប្រុស ដែលយកកន្ត្រៃចាក់ឪពុកឲ្យរងរបួស ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់

ចែករំលែក៖

ខេត្តកណ្តាល ÷ កូនប្រុសម្នាក់ដែលយកកន្ត្រៃចាក់ឪពុកខ្លួនឯងបណ្ដាលឱ្យរងរបួសបញ្ជូនទៅមន្ទីរពេទ្យ ត្រូវបានម្តាយសម្រេចដាក់ពាក្យបណ្តឹងអោយសមត្ថកិច្ចឃាត់ ខ្លួនអនុវត្តន៏ទោសតាមផ្លូវច្បាប់។ ហេតុការណ៍ហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទីថ្ងៃទី ០៤ខែមករាឆ្នាំ២០២៦ នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិព្រែកហូរកើត(១) សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល និងត្រូវសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យតាមពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយនៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ។

ប្រភពពីសមត្ថកិច្ចមូលដ្ធានបានប្រាប់ឲ្យដឹងថា ជនរង គ្រោះ(ត្រូវជាឳពុកបង្កើត) មានឈ្មោះ អ៊ូ សុវណ្ណ អាយុ ៦៧ឆ្នាំជនជាតិខ្មែរ មុខរបរនៅផ្ទះ រងរបួសស្នាមត្រង់ក្បាលពោះមុតជ្រៅចំនួន២កន្លែង(ខាងឆ្វេងនិងខាង ស្តាំ) រងរបួសត្រង់ភ្លៅខាងឆ្វេងនិងត្រូវកូនដៃខាងស្តាំ ០១កន្លែង ។ ចំនែកជនសង្ស័យ(ជាកូនប្រុសបង្កើត) មានឈ្មោះ អ៊ូ លឹមហុង អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខ របរនៅផ្ទះ មានស្នាមរបួសរយៈត្រង់ចង្អុលដៃខាងស្តាំ ១កន្លែង, និងស្ត្រីជាដើមបណ្តឹង (ត្រូវជាម្តាយ និងជាប្រពន្ធជនរងគ្រោះ)មានឈ្មោះ ភឿក សែម ដែលអ្នកទាំងបី រស់នៅជាក្រុមគ្រួសារជាមួយគ្នា ក្នុងភូមិសង្កាត់កើតហេតុ ។

វត្ថុតាងចាប់យក ៖ កន្ត្រៃដងជ័រពណ៌ខៀវ ១ (របស់ជន សង្ស័យ)និងកំណាត់ឈើជ្រុង០១កំណាត់ (របស់ជនរង គ្រោះ) ។

សមត្ថកិច្ចបញ្ជាក់បន្ថែមថា នៅវេលាកើតហេតុឳពុក (ជនរងគ្រោះ)បានឃើញកូនប្រុស(ជនសង្ស័យ)ស្រែកជេរឈ្លោះគ្នាជាមួយអ្នកជិតខាង ដោយនៅនឹងដៃមានកាន់កន្ត្រៃផងនោះទើបជនរងគ្រោះជាឳពុកបានដើរទៅឃាត់ជនសង្ស័យឱ្យចូលផ្ទះព្រោះឃើញជនសង្ស័យមានសភាពស្រវឹងស្រាខ្លាំង។ ភ្លាមនោះបែជាជនសង្ស័យបានយកកន្ត្រៃកាន់នៅនិងដៃ ចាក់ទៅលើជនរងគ្រោះ(ជាឳពុក) បណ្តាលឲ្យមានរបួសស្នាម។ បន្ទាប់មកជនរង គ្រោះ ដើម្បីការពារខ្លួនក៏ទាញបានកំណាត់ឈើជ្រុងមកវាយជនសង្ស័យត្រូវចំចង្អុលដៃខាងស្តាំ០១កន្លែង ហើយត្រូវបានអ្នកជិតខាងជួយចាប់បំបែកចេញពីគ្នា និងយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។

លុះព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ទើបស្ត្រីជាម្តាយនិងជាប្រពន្ធជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកហូរ ឲ្យឃាត់ខ្លួនកូនប្រុស អនុវត្តន៍តាមផ្លូវច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើអំពើហិង្សា យកកន្ត្រៃចាក់ជនរង គ្រោះ ជាឳពុក បណ្តាលឲ្យរងរបួស រយះចេញឈាម ប្រាកដមែន។

...

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print