ភ្នំពេញ: សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវបង្រ្កាបជាក់ស្ដែងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(យកមួកការពារវាយនិងប្រើជើងដេញធាក់ជនរងគ្រោះបណ្ដាលអោយដួល)កាលពីថ្ងៃទី ២៩ ខែធ្នូឆ្នាំ២០២៥ វេលាម៉ោង០៣:០០នាទីរំលងអធ្រាត្រ នៅចំណុចផ្លូវលេខ៣៥៥ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
រហូតមកដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០៣និង៤០នាទី ទើបសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ នៅចំណុចផ្លូវ១៩៩០ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា
ជនរងគ្រោះឈ្មោះ សុវណ្ណ តារាចិត្រា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅ ផ្ទះលេខ4B ផ្លូវលំ ភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរជាអ្នកបកប្រែភាសា។
លោកអធិការបានឲ្យដឹងទៀថា សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់គឺ៖
១-ជនសង្ស័យឈ្មោះ កែវ វិមានអមរិត ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅបន្ទប់ជួលលេខ១៤ ផ្លូវ១៩៩០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុរបរលក់ត្រី (គ្មានសារធាតុញៀន)
២-ជនសង្ស័យឈ្មោះ ឈឿន ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅបន្ទប់ជួលលេខ១៤ ផ្លូវ១៩៩០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុរបរនៅផ្ទះ (គ្មានសារធាតុញៀន)
៣-ជនសង្ស័យឈ្មោះ ហ៊ន សុវណ្ណរក្សា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅបន្ទប់ជួលលេខ១៣០ ផ្លូវ១៩៩០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុរបរមិនពិតប្រាកដ (គ្មានសារធាតុញៀន)
៤-ជនសង្ស័យឈ្មោះ ថេត សុជា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឈូកវ៉ា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន)។
លោកអធិការបានឲ្យដឹងបន្តទៀតថា នៅថ្ងៃទី០៤ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៤និង០០នាទី កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទៀតនៅចំណុចផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
១-ជនសង្ស័យឈ្មោះ សាន ធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរសិស្ស (គ្មានសារធាតុញៀន)។
២-ជនសង្ស័យឈ្មោះ ឡូ ឡុងហេង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅផ្ទះលេខ១៣២J ផ្លូវលំ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុរបរសិស្ស (គ្មានសារធាតុញៀន)។
នៅថ្ងៃទី០៤ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២០និង៣០នាទី ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទៀត នៅចំណុចផ្លូវOCIC សង្កាត់ជ្រោយចង្វា
ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
១-ជនសង្ស័យឈ្មោះ ឆន វីរៈ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅផ្ទះលេខ១១ ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុរបរនៅផ្ទះ (គ្មានសារធាតុញៀន)។
២-ជនសង្ស័យឈ្មោះ សួ លីហ្សា ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះលេខ១១ ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុរបរនៅផ្ទះ (គ្មានសារធាតុញៀន)។
សម្ភារៈដកហូតរួមមាន៖
-ម៉ូតូចំនួន០៣គ្រឿង ទី១-ម៉ូតូម៉ាក CRFសេ៊រីឆ្នាំ2025 ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1lM-9989, ទី២- ម៉ាក CRF ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 1MC-2373, ទី៣-ម៉ាក scoopy ពណ៌ទឹកដោះគោ ពាក់ស្លាកលេខភ្នំពេញ 1lQ-1762, ទូរស័ព្ទដៃចំនួន០៤គ្រឿង ។
ចំណែកបក្ខពួកនៅសេសសល់កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕
ដោយ៖ ជ្រោយពេជ្រ










