សមត្ថកិច្ចខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យ៨នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖​ កម្លាំង​នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ នៅវេលាម៉ោង៣និង៣០នាទីរសៀល​​ ថ្ងៃទី៨ ខែមករា​ ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យរដ្ឋបាលតាមបណ្ដោយផ្លូវរថភ្លើង​ ក្រុមទី៥៤​  ភូមិ១៤ សង្កាត់បឹង​កក់​ទី​១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា​ ដេីម្បីទប់ស្កាត់បញ្ហាគ្រឿងញៀន​ និងបទល្មេីសលួចឆក់​ ប្លន់​ ទេីបកម្លាំងនៃអិការដ្ឋាននគរបាលខណ្ឌទួលគោក​ បានចុះធ្វេីការត្រួតពិនិត្យបន្ទប់ជួលចំនួន១៣បន្ទប់ មនុស្សស្នាក់នៅធម្មតាសរុប៣០នាក់​ ប្រុស១៧នាក់​ ១៨ឆ្នាំ៣០នាក់​ ប្រុស១៧នាក់។

ក្រោយពិនិត្យរួចកម្លាំងសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់​ ក្នុងនោះស្រីម្នាក់​ ដែលពាក់ព័ន្ធ

បញ្ហាគ្រឿងញៀន។ បច្ចុប្បន្នជនសង្ស័យត្រូវបាន​បញ្ជូន​ទៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួល​គោក​ ​ដេីម្បីបន្ត​នីតិវិធី៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print