ឆេះផ្ទះប្រជាពលរដ្ឋនៅខណ្ឌមានជ័យ​យ៉ាងសន្ធោសន្ធៅបណ្ដាលឲ្យខូចខាតអស់ជាច្រើនខ្នង

ចែករំលែក៖

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង រួមទាំងសម្ភារៈមួយចំនួនធំត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ

បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋរស់នៅក្បែរខាង និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់​កាលពីវេលាម៉ោង១:៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ នៅមុនពេលកើតហេតុពលរដ្ឋបានឃើញអណ្តាតភ្លើងឆេះចេញពីបង្គោលភ្លើង​ ក្រោយមកពួកគាត់នាំគ្នាទាញបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់ជាបណ្តោះអាសន្ន តែដោយសារស្ថានភាពភ្លើងបន្តឆេះរាលដាលកាន់តែខ្លាំងក៏នាំគ្នាទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ជាបន្ទាន់ ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានក៏ប្រញាប់ទាក់ទងទៅកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសុំរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ផងដែរ។

...

​   ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញធ្វេីការបាញ់ពន្លត់ចប់ឃើញថា​ ការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង ហើយក្នុងនោះដែរមិនបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ​ ដោយខូចខាតតែផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងបូករួមនឹងសម្ភារៈនៅក្នុងនោះមួយចំនួនធំតែប៉ុណ្ណោះ។ ចំពោះមូលហេតុនៃការឆេះនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វេីការស្រាវជ្រាវបន្ត៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print