កីឡាករ
Brahim Diaz បានស៊ុតបញ្ចូលទី5ប្រកួត ជាប់ៗគ្នានៅក្នុងកម្មវិធី Africa Cup of Nations ឆ្នាំ 2025 ខណៈដែលម្ចាស់ផ្ទះម៉ារ៉ុកបានយកឈ្នះកាមេរូន 2-0 ក្នុងការប្រកួតវគ្គ 1/4 ផ្តាច់ព្រ័ត្ររបស់ពួកគេកាលពីថ្ងៃសុក្រ ដើម្បីរក្សាក្តីសង្ឃឹមក្នុងការឈ្នះជើងឯកទ្វីបអាហ្រិកជាលើកដំបូងក្នុងរយៈពេល 50 ឆ្នាំ។ កីឡាករ Ismael Saibari ក៏បានរួមចំណែកនៅក្នុងការលេងបានយ៉ាងល្អ ដែលម៉ារ៉ុកមានប្រសិទ្ធភាពគ្រប់គ្រាន់ ប៉ុន្តែក៏បង្កើតឱកាសតិចតួចផងដែរ ដោយស៊ុតបញ្ចូលទីបានពីការស៊ុតពីរគ្រាប់ក្នុងចំណោមបីគ្រាប់របស់ពួកគេទៅលើគោលដៅ។
ក្រុមម្ចាស់ផ្ទះត្រូវការ ជ័យជម្នះតែ 2 ប្រកួតទៀតប៉ុណ្ណោះ ដើម្បីឈ្នះពានជើងឯកអាហ្វ្រិកលើកដំបូងរបស់ប្រទេស ចាប់តាំងពីឆ្នាំ 1976។
ម៉ារ៉ុក បច្ចុប្បន្ន មិនដែលចាញ់ 25 ប្រកួតជាប់គ្នា ដោយទម្រង់ល្អនេះ ត្រូវបានបន្តមកតាំងពីការធ្លាក់ចេញវគ្គ 16 ក្រុមចុងក្រោយ នៅពាន Afcon ឆ្នាំ 2023 ហើយនេះក៏ជាលើកដំបូងផងដែរ ដែលពួកគេឡើងដល់វគ្គ 4 ក្រុមចុងក្រោយ នៃពាន Afcon ចាប់តាំងពីឆ្នាំ 2004 នៅពេលដែលពួកគេបានចាញ់ ទុយនីស៊ី ក្នុងវគ្គផ្តាច់ព្រ័ត្រ។
ម៉ារ៉ុកនឹងជួបជាមួយក្រុមឈ្នះ ពីការប្រកួតវគ្គ 8 ក្រុមចុងក្រោយ នៅថ្ងៃសៅរ៍ រវាង អាល់ហ្សេរី និង នីហ្សេរីយ៉ា៕









