អាមេរិកប្តេជ្ញាត្រូវតែ គ្រប់គ្រង Greenland ដោយកម្លាំងបាយ បើមិនអាចយកដោយស្រួលបាន

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី៩ ខែមករា បានគំរាមជាថ្មីពីការប្រើប្រាស់កម្លាំងបាយដើម្បីគ្រប់គ្រងដែនដី Greenland ខណៈរូបលោកបដិសេធចោលនូវ អធិបតេយ្យរបស់ដាណឺម៉ាកលើដែនកោះអាក់ទិកស្វយ័តមួយនេះ។
ថ្លែងនៅឯកិច្ចប្រជុំមួយនៅសេតវិមានជាមួយបណ្ដានាយកប្រតិបត្តិក្រុមហ៊ុនប្រេងដែលកំពុងសម្លឹងឃើញផលចំណេញនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ជាទីដែលសហរដ្ឋអាមេរិកបានបណ្ដេញប្រធានាធិបតី នៃប្រទេសនេះចេញពីតំណែងកាលពីសប្ដាហ៍មុន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងធ្វើអ្វីមួយលើ Greenland មិនថាពួកគេចូលចិត្ត ឬមិនចូលចិត្តនោះទេ»។ លោកបន្តថា «ខ្ញុំចង់ធ្វើកិច្ចព្រមព្រៀងមួយ ដូចដែលអ្នកបានដឹង នេះជាមធ្យោបាយងាយស្រួល។ ប៉ុន្តែប្រសិនបើយើងមិនអាចធ្វើវាដោយមធ្យោបាយងាយស្រួលទេ នោះយើងនឹងធ្វើវាដោយមធ្យោបាយលំបាក (ប្រើកម្លាំងបាយ)»។
លោក ត្រាំ បានអះអាងថាការគ្រប់គ្រង Greenland ដែលសម្បូរដោយធនធានាធម្មជាតិ និងរ៉ែ ព្រមទាំងមានទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រដ៏សំខាន់នៅតំបន់អាក់ទិក គឺមានសារៈសំខាន់បំផុតសម្រាប់ សន្តិសុខជាតិអាមេរិក ដោយសារតែការកើនឡើងនៃសកម្មភាពយោធារបស់រុស្ស៉ី និងចិន នៅក្នុងតំបន់អាក់ទិក។ «យើងនឹងមិនអនុញ្ញាតឱ្យរុស្ស៉ី ឬចិន កាន់កាប់ Greenland នោះទេ។ នេះជារឿងដែល ពួកគេនឹងធ្វើ ប្រសិនបើយើងមិនធ្វើវាទេ។ ដូច្នេះយើងនឹងធ្វើអ្វីមួយលើ Greenland ទាំងតាមមធ្យោបាយងាយស្រួល ឬប្រើកម្លាំងបាយ»។ នេះជាការកត់សម្គាល់របស់លោក ត្រាំ។

...

រូប​ថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print