ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជួបពិភាក្សាការងារជាមួយ នាយកគ្រប់គ្រងសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Rai Money Transfer ដែលសហការជាមួយក្រុមហ៊ុន Kyodai Remittance

ចែករំលែក៖

ជប៉ុន​៖​ លោក ជុំ សុន្ទរី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦​ បានអនុញ្ញាតជូនលោក Espen Kristensen នាយកគ្រប់គ្រងសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Rai Money Transfer ដែលសហការជាមួយក្រុមហ៊ុន Kyodai Remittance ព្រមទាំងសហការី ជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងនាមជាតំណាងក្រុមហ៊ុន លោក Espen Kristensen បានសំដែងការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ លោកឯកអគ្គរដ្ឋទូត ក្នុងឱកាសដែលឯកឧត្តមបានបំពេញការងារជាឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន។

...

ក្នុងជំនួបនោះ លោកឯកអគ្គរាជទូត បានសំដែងនូវការពេញចិត្តចំពោះទំនាក់ទំនងការងារដ៏ល្អរវាងស្ថានទូតកម្ពុជា និងក្រុមហ៊ុន ក៏ដូចជាសេវាកម្មនានារបស់ក្រុមហ៊ុនដែលបានផ្តល់ជូនប្រជាពលរដ្ឋខ្មែរ សិស្ស និស្សិត និងពលករ ដែលកំពុងរស់នៅក្នុងប្រទេសជប៉ុន ជាពិសេសការជួយសម្រួលដល់ការផ្ទេរប្រាក់ទៅដល់គ្រួសាររបស់ពួកគេនៅប្រទេសកម្ពុជា៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print