ចិននិងសហភាពអាហ្វ្រិកប្រារព្ធធ្វើកិច្ចសន្ទនាជាយុទ្ធសាស្ត្រ

ចែករំលែក៖

អន្តរជាតិ ៖ នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៦ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយា ល័យ នយោ បាយ នៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជា រដ្ឋមន្ត្រី ការបរទេស នៃ សាធារណ រដ្ឋប្រជាមានិត ចិន និង លោក Mahamoud Ali Youssouf ប្រធាន គណៈកម្មាធិ ការ សហភាព អាហ្វ្រិក បានប្រារព្ធធ្វើកិច្ចសន្ទនាជាយុទ្ធសាស្ត្រ រវាងចិន និង សហភាពអាហ្វ្រិក លើក ទី ៩ នៅទីស្នាក់ការទូទៅ របស់ សហភាពអាហ្វ្រិក នៅក្រុង អាឌីសអាបេបា រដ្ឋធានី នៃ ប្រទេស អេត្យូពី ។

លោក Wang Yi បាន លើកឡើង ថា បច្ចុប្បន្ននេះ ចិន និង អាហ្វ្រិក សុទ្ធតែ ស្ថិត ក្នុង ដំណាក់ កាល គន្លឹះ នៃ ការអភិវឌ្ឍ រៀងៗខ្លួន ហើយ បាន និង កំពុង ប្រឈមមុខ នឹងកាលានុវត្តភាព សហប្រតិបតិ្តការ ថ្មី ដ៏ ទូលំទូលាយ ។ ប្រទេសចិន រីករាយ រួមចំណែក សម្រាប់ ប្រទេសកំពុង អភិវឌ្ឍន៍ ទាំង ឡាយ រួមទាំង ទ្វីបអាហ្វ្រិក ផងដែរ តាមរយៈ ការអភិវឌ្ឍរបស់ខ្លួន ដើម្បី ពួតដៃ គ្នា សម្រេច បាន នូវ ការធ្វើ ទំនើបកម្ម និង រួមគ្នា គាំពារ ផលប្រយោជន៍ របស់ ប្រទេស សកល ខាង ត្បូង ។ វេទិកាសហប្រតិបតិ្តការ ចិន-អាហ្វ្រិក បានដើរតួនាទីដ៏សំខាន់ ក្នុងការ អភិវឌ្ឍរួម របស់ ប្រទេស ចិន និង អាហ្វ្រិក ដែល បាន ដើរតាម មាគ៌ា សហប្រតិបតិ្តការឈ្នះ-ឈ្នះ ។
លោក Mahamoud Ali Youssouf បានថ្លែងថា ប្រទេសចិនគឺជាដៃគូ ដែល អាច ជឿទុក ចិត្ត និង ពឹងផ្អែក បាន ទាំងស្រុង របស់ ទ្វីបអាហ្រ្វិក ។ សហភាពអាហ្វ្រិក ប្រកាន់ខ្ជាប់ គោល ការណ៍ ចិនមួយ និង គាំទ្រយ៉ាងមុតមាំចំពោះប្រទេសចិន ក្នុង ការ គាំពារ ផលប្រយោជន៍ ស្នូល របស់ ខ្លួន លើ បញ្ហាតៃវ៉ាន់ ។ សហភាពអាហ្វ្រិក រីករាយ ធ្វើការ ជាមួយ ប្រទេសចិន ដើម្បី បន្ត រក្សា កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ តាមរយៈយន្តការ ដូចជា វេទិកាសហប្រតិបតិ្តការចិន – អាហ្វ្រិក ជាដើម ក្នុងន័យ ផ្តល់ផលប្រយោជន៍ កាន់តែល្អប្រសើរ ជូនដល់ ប្រជាជននៃ ប្រទេស ទាំង ពីរ ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print