ឃាត់ខ្លួន​ជនជាតិចិន៣នាក់​ ដែល​ជាជនដៃដល់​ក្នុងករណីចាប់បង្ខាំង និងធ្វើទារុណកម្មជំរិតទារប្រាក់ដែលមានអង្គការចាត់តាំង

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវឈានដល់បំបែកសំណុំរឿងក្រុមចាប់បង្ខាំង និងធ្វើទារុណកម្មចាប់ជំរិតទារប្រាក់ ដែលមានអង្គការចាត់តាំង ហើយធ្លាប់ធ្វើសកម្មភាពជាច្រើនករណីកន្លងមកដោយ។ ប្រតិបត្តិការស្រាវជ្រាវបំបែកសំណុំរឿងនេះ បានចាប់ខ្លួនមនុស្ស៣នាក់ ជាជនជាតិចិន (ម្នាក់មានសញ្ជាតិខ្មែរ ដែលជាអ្នកផ្សំគំនិត)។

បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលជាអ្នកដឹកនាំបញ្ជាប្រតិបត្តិការផ្ទាល់​ បានឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះថា ប្រតិបត្តិការនេះដោយអនុវត្តតាមបទបញ្ជារបស់លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបន្តថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញរួមមាន ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា និងអធិការដ្ឋាននគរបាលខណ្ឌចំការមន ដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា​ដំបូង​រាជធានី​ភ្នំពេញ បានចុះត្រួតពិនិត្យដើម្បី​ធ្វើការស្រាវ​ជ្រាវនៅទីតាំង​សង្ស័យ មានករណីបង្ខាំងជំរិតទារប្រាក់ នៅបន្ទប់លេខ៣៩-១០ ជាន់ទី៣៩, បន្ទប់លេខ៤០-០៩ ជាន់ទី៤០ សណ្ឋាគារ ហ័រ ហួយ គ័ន ស៊ី ជាន ថាង ហូថែល ឯ.ក ស្ថិតក្នុងអគារ ហ័រសាន អន្តរជាតិ ផ្លូវបើក​ថ្មី ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

ជាលទ្ធផល កម្លាំងសមត្ថកិច្ច​ជំនាញ​បានរក​ឃើញជនរង​គ្រោះឈ្មោះ LIANG TAO ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិចិន (រងរបួសធ្ងន់) ក្នុងបរិវេណសណ្ឋាគារខាងលើ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ម៉ា ជីវ៉ៃ ភេទប្រុស អាយុ៣២ ឆ្នាំជនជាតិចិន សញ្ជាតិខ្មែរ។ សមត្ថកិច្ច​រក​ឃើញ​វត្ថុតាង​បន្សល់ទុកនៅកន្លែងកើតហេតុបន្ទប់លេខ ៤០-០៩ ជាន់ទី៤០ រួមមាន៖ ឧបករណ៍សម្រាប់ឆក់ ពណ៌ខ្មៅ ចំនួន១គ្រឿង និងកំរាលតុ ពណ៌ប្រផេះ ចំនួន១កំរាល (ប្រើប្រាស់ស​ម្រាប់​គ្រប​បាំងមុខជនរងគ្រោះ) ដកមកឧបករណ៍សម្ភារៈ និងបញ្ជូន​​ខ្លួ​​ន​មនុស្សចំនួន២នាក់ មកកាន់ស្នងការ​ដ្ឋាននគរ​បាល​រាជធានី​ភ្នំពេញ ដើម្បីសាកសួរ។

ក្រោយមកសមត្ថកិច្ចបាន​បន្តធ្វើ​ការ​ស្រាវជ្រាវ ស្វែងរកឃើញអត្តសញ្ញាណជន​សង្ស័យ​ដែលបាន​រត់គេច​ខ្លួន​ចំនួន២នាក់ (ជនដៃដល់) ទី១៖ ឈ្មោះ CHEN XIANGLIANG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន និងទី២៖ ឈ្មោះ FU DONGDONG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន និងឃាត់​ជនសង្ស័យ ចំនួន១នាក់ខាងលើ នាំខ្លួនមកកាន់ស្នងការដ្ឋានដ្ឋាននគរបាលរាជធានី។

លោកស្នងការ​ បន្ដថា យោងវត្ថុតាងដែលបានដកហូតពីកន្លែងកើតហេតុ លទ្ធផល​ស្រាវជ្រាវត្រួត​ពិនិត្យ​​ និងតាមការស្តាប់ចម្លើយសមត្ថកិច្ចការ​ឃាត់​ខ្លួន​មនុស្សចំនួន៣នាក់ បញ្ជូនទៅតុលាការ រួមមាន៖
ទី១៖ ឈ្មោះ ម៉ា ជីវ៉ៃ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន សញ្ជាតិខ្មែរ (អ្នកផ្សំគំនិត) ឃាត់បាននៅនឹងកន្លែង
ទី២៖ ឈ្មោះ CHEN XIANGLIANG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន សញ្ជាតិចិន (ជនដៃដល់) ឃា​ត់​​​​នៅអាកាសយានដ្ឋានអន្តរជាតិតេជោ បាន​ព្យាយាមលួច​រត់ចេញ​ទៅ​ក្រៅ​ប្រទេស
ទី៣៖ ឈ្មោះ FU DONGDONG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន សញ្ជាតិចិន (ជនដៃដល់) ឃា​ត់​​​​នៅអាកាសយានដ្ឋានអន្តរជាតិតេជោ បាន​ព្យាយាមលួច​រត់ចេញ​ទៅ​ក្រៅ​ប្រទេស។
ជនសង្ស័យទាំង៣នាក់ បានសារភាពថា ខ្លួន និងបក្ខពួកពិតជាបានប្រព្រឹត្តបទល្មើសនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី​៤​ ខែម​ករា ឆ្នាំ២០២៦ ប្រាកដមែន។ ក្នុងចំណោបក្ខពួកខាងលើ គឺនៅសល់បក្ខពួកមួយចំនួនទៀត ដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួនបន្ត។ ក្រុមជនសង្ស័យខាងលើបានរៀបចំគម្រោងផែនការគិតទុកជាមុន ដោយ​ជនសង្ស័យឈ្មោះ CHEN XIANGLIANG បានណាត់ ជនរងគ្រោះ​មកជួបនៅបន្ទប់លេខ ៣៩-១០​ដែលជាបន្ទប់​បានកក់​ទុក​រួច សម្រាប់បង្ខាំងធ្វើទារុណកម្មជំរិតទារប្រាក់ពីជនរងគ្រោះឈ្មោះ LIANG TAO ហើយជនសង្ស័យឈ្មោះ ម៉ា ជីវ៉ៃ, FU DONG​DONG និងបក្ខពួក រង់ចាំនៅក្នុងបន្ទប់លេខ ៣៩-១០ ជាមុន។

...

បន្ថែមពីនេះ​ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានអំពាវនាវដល់ជនរងគ្រោះផ្សេងទៀត មកដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចូលរួមកំចាត់ក្រុមឧក្រិដ្ឋជនខាងលើនេះ សំដៅធានាសុខសុវត្ថិភាព សណ្ដាប់ធ្នាបជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគជាតិ និងអន្តរជាតិ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print