បង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពរបស់ជនរងគ្រោះ និងឃាត់ខ្លួនជនសង្ស័យ២នាក់​ជាជនជាតិ​ចិន​និងឥណ្ឌា​

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ​ នៅព្រឹក​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០២៦នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចជំនាញ​បានចុះស្រាវជ្រាវ​បង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពរបស់ជនរងគ្រោះ និងឃាត់ខ្លួនជនសង្ស័យ២នាក់​ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ។

ប្រភពដដែលបន្តថា​ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ នាយកដ្ឋានបានទទួលព័ត៌មានពីឈ្មោះ LAI QINGXIONG ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EM4320000 ថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០០និង២៧នាទីរំលងអធ្រាត្រ កូនស្រីរបស់ខ្លួនឈ្មោះ LAI YUQING ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EG2493150 បានធ្លាក់ពីលើផ្ទះ (ជាន់ទី០១) ស្ថិតនៅ ក្រុមទី០១ ភូមិ១ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីសម្រាកព្យាបាល ដោយសង្ស័យករណីឃាតកម្ម រហូតមកដល់វេលាម៉ោងប្រហែល១៧និង០០នាទី ឈ្មោះ LAI YUQING បានទទួលមរណភាពនៅមន្ទីរពេទ្យ។

ក្រោយទទួលពាក្យបណ្ដឹង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋានបានដឹកនាំកម្លាំងស្រាវជ្រាវលើករណីនេះ។

...

ក្រោយមកកម្លាំងជំនាញក៏បាននាំជនសង្ស័យឈ្មោះ JATLA SIDDARTHA ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិឥណ្ឌា កាន់លិខិតឆ្លងដែន លេខZ7920538 និងឈ្មោះ LI FANG ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EK9781510 មកកាន់នាយកដ្ឋានដើម្បីធ្វើការសាកសួរ។ បច្ចុប្បន្ន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យចំនួន២នាក់ខាងលើ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print