ជិះម៉ូតូឌុបគ្នាចុះពីលើស្ពានលឿនជ្រុលទៅប៉ះខឿនបណ្តាលឲ្យដួលបោកក្បាលស្លាប់ម្នាក់​ របួសធ្ងន់ម្នាក់

ចែករំលែក៖

​ ភ្នំពេញ​ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ​ រីឯយុជនម្នាក់ទៀតរបួសធ្ងន់ត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត្រ​ ក្រោយពីពួកគេជិះម៉ូតូឌុបគ្នាចុះពីលើស្ពានជ្រោយចង្វារលឿនជ្រុលចង្កូតទៅប៉ះខឿនបណ្ដាលឲ្យដួលបោកក្បាលនៅនឹងផ្លូវ​ កាលពីរវេលាម៉ោង១០:១៥នាទីយប់ថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៦ នៅចំណុចគល់ស្ពានជ្រោយចង្វារខាងត្បូង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

​ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសង់សេ១២៥ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1IX- 7234 ឌុបគ្នាចុះពីលើស្ពានជ្រោយចង្វារទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនខណះពេលជិះមកដល់ចំណុចកើតហេតុចុងស្ពានខាងត្បូងក្បែនិងរង្វង់មូលគួចការណុងស្រាប់តែរ៉េចង្កូតទៅប៉ះខឿនបណ្តាលឲ្យដួលបោកក្បាលជនរងគ្រោះទាំង២នាក់ទៅនិងបង្កាន់ដៃស្ពានធ្វើឲ្យម្នាក់ស្លាប់នៅហ្នឹងកន្លែងភ្លាមៗចំណែកឯម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗផងដែរ។

...

​ បន្ទាប់ពីកើហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចុះមកដល់ធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកជាបណ្ដោះអាសន្ន ចំណែកឯសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រកួលឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតែប្រពៃណី៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print