Salah និង Marmoush រកបានម្នាក់មួយគ្រាប់ខណៈអេហ្ស៊ីបទម្លាក់ក្រុមម្ចាស់ជើងឯកចាស់កូតឌីវ័រនៅវគ្គ៨ក្រុមចុងក្រោ Salah បានក្លាយជាអ្នកស៊ុតបញ្ចូលទីម្តងទៀត ខណៈដែលអេហ្ស៊ីបបានផ្តួលក្រុមម្ចាស់ជើងឯកចាស់កូតឌីវ័រ ក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រដ៏គួរឱ្យរំភើបនៃព្រឹត្តិការណ៍ Africa Cup of Nations (Afcon) ឆ្នាំ 2025 ។
ខ្សែប្រយុទ្ធOmar Marmoushរបស់ក្លឹបManchester City ស៊ុតបាល់បញ្ចូលទីក្រុមដំរីអាហ្វ្រិកឱ្យអេហ្ស៊ីប នាំមុខក្រោយការចាប់ផ្តើមត្រឹមតែ 4 នាទី ហើយការតែតបាល់របស់ Ramy Rabia បានធ្វើឱ្យអេហ្ស៊ីបនាំមុខ 2-0 ត្រឹមតង់ទីមួយនាទីទី32។
គ្រាប់បាល់ចូលទីខ្លួនឯងរបស់ Ahmed Fatouh បានផ្តល់ក្តីសង្ឃឹមដល់ជម្រើសជាតិកូតឌីវ័រនៅមុនពេលចប់តង់ទីមួយ ប៉ុន្តែ Salah បានស្តារឡើងវិញនូវការនាំមុខបន្ថែមគ្រាប់ស៊ុតបញ្ចូលទីយ៉ាងរហ័សសម្រាប់ម្ចាស់ជើងឯកចំនួន 7 ដងអេហ្សុីបនៅនាទីទី52។ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់ Guela Doue រកបានមួយគ្រាប់នៅនាទីទី 73តាមពីក្រោយក៏កូតឌីវ័រមិនអាចតាមបានស្មើវិញឡើយ។
លទ្ធផលនេះមានន័យថាគោលដៅរបស់ Salah សម្រាប់គ្រងជើងឯកទ្វីបជាលើកដំបូងជាមួយប្រទេសរបស់គាត់គឺនៅតែមានដំណើរការដដែល។
ឥឡូវនេះគាត់នឹងនាំក្រុមរបស់គាត់ប្រឈមមុខនឹងសេណេហ្គាល់ដែលបានផ្តួលអេហ្ស៊ីបក្នុងវគ្គផ្តាច់ព្រ័ត្រឆ្នាំ 2021 នៅថ្ងៃពុធ៕










